ព័ត៌មានជាតិ

សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

កំពង់ចាមៈ លោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន បន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ កំលាំងរបស់ការិយាល័យប្រឆាំងគ្រឿងញៀន បង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ ០១ករណី នៅចំណុចភូមិព្រៃត្រពាំងរាំង ឃុំត្រពាំព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនបានជនសង្ស័យ០៣ នាក់។

ជនសង្ស័យទាំងបីនាក់នោះ ទី១.ឈ្មោះ ប៊ន សៀងលី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម, ទី២.ឈ្មោះ វ៉ាត ខុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ទីលំនៅ ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងទី៣.ឈ្មោះ លួត គីមយ៉េង ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ទៅតាមបញ្ញត្តិច្បាប់មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

មាត្រា៤០ បានចែងថា ការផ្តល់សម្រាប់លក់ ការលក់ ការទិញដើម្បីលក់ ឬដោះដូរ ការដោះដូរដោយខុសច្បាប់នូវសារធាតុញៀន គឺ ជាអំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ ។ ក្រៅពីទោសដាក់ពន្ធនាគារ ជនល្មើស និងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០រៀល៕

photo_2016-09-05_20-46-17photo_2016-09-05_20-46-21

មតិយោបល់