ព័ត៌មានជាតិ

ស្ត្រី២នាក់ត្រូវកម្លាំងនគរបាល ធ្វើការឃាត់ខ្លួន សង្ស័យជួញដូរថ្នាំញៀន

ភ្នំពេញ: ស្ត្រី២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យធ្វើការឃាត់ខ្លួន រួមទាំងថ្នាំញៀន៦កញ្ចប់ នៅចំនុចបន្ទប់ជួលភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ហេតុការណ៍បង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការបញ្ជាផ្ទាល់ពី លោកវរសេនីឯក តេង ស៊ីណូ អធិការនគរបាល ខណ្ឌមានជ័យ បានបញ្ជាដឹកនាំ កម្លាំងជំនាញ ចុះស្រាវជ្រាវនិង ឃាត់ខ្លួនស្ត្រី២នាក់ រួមទាំងថ្នាំញៀនពណ៌សរ ក្រាម៦កញ្ចប់។ ស្ត្រីសង្ស័យខាងលើទី១ មានឈ្មោះ ធឹម យឿន អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ចំណែកម្នាក់ទៀត មានឈ្មោះ អ៊ុ ណាគ្រី អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បច្ចុប្ប្នន្នជនសង្ស័យទាំង២នាក់នេះ ត្រូវបញ្ជូនខ្លួនទៅសាកសួរបន្ត នៅអធិការដ្ឌានខណ្ឌមានជ័យ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនិតិវិធិច្បាប់ ៕

//www.youtube.com/watch?v=IYSPdA8Jx7M&feature=youtu.be

photo_2016-09-06_15-30-05

photo_2016-09-06_15-30-11

photo_2016-09-06_15-30-16

មតិយោបល់