ព័ត៌មានជាតិ

ដាច់យ៉ៃពេក ឆក់កាបូបគេក្នុងផ្សារ គេចមិនផុតពីពលរដ្ឋឃាត់ខ្លួនឲ្យសមត្ថកិច្ច

កំពត: បុរសម្នាក់ ព្រោះតែដាច់យ៉ៃ និងទាល់ច្រកខ្លាំង បានសម្រេចធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់ក្នុងផ្សារ តែរត់គេចមិនរួចត្រូវពលរដ្ឋ ស្វាគមន៍មួយដៃមួយជើង ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៧ ខែកុម្ភ: នេះ ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណផ្សារឈូក ស្ថិតក្នុងឃុំឈូក ស្រុកឈូក ខេត្តកំពត។

បើតាមសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆូយ យ៉ុង ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ស្វាយ ចាន់ស្រី មុខរបរកសិករ ភេទស្រី អាយុ ៤៥ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ។

បច្ចុប្បន្នជនល្មើសត្រូវបានកម្លាំងល្បាត នាំខ្លួនមកសាកសួរ និងបានប្រគល់កាបូបជូនជនរងគ្រោះវិញ ដោយពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វីឡើយ និងបាននាំខ្លួនមកធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់