ព័ត៌មានជាតិ

នគរបាល​ជាង​៦០០នាក់ ​ចូលខ្លួន​ស្បថ​ ដើម្បី​ក្លាយ​ជា​​ភ្នាក់ងារ​នគរបាលយុត្ដិធម៌​

បាត់ដំបងៈ មន្ត្រីនគរបាលប្រមាណជាង៦០០នាក់ បានធ្វើការជួបជុំគ្នានៅក្នុងសាលាដំបូង ដើម្បីចូលខ្លួនធ្វើពិធីសម្បថ ក្នុងការសុំបំពេញ នីតិសម្បទា ជាភ្នាក់ងារនគរបាលយុត្តិធម៌ក្រោយពេលដែលពួកគេត្រូវបានក្រសួងមហាផ្ទៃ ជ្រើសរើសឲ្យចូលជាមន្ត្រីនគរបាលជាតិរួចមក។

ពិធីសម្បថនេះ បានប្រព្រឹត្តឡើង នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងសាលជំនុំជម្រះ នៃតុលាការខេត្តបាត់ដំបង ក្រោមវត្តមាន លោក ជា វណ្ណៈ ប្រធានតុលាការខេត្ត និងលោកព្រះរាជអាជ្ញារង ព្រមទាំងក្រុមជំនួយការជាច្រើនរូបផងដែរ។

ដោយឡែកសមត្ថកិច្ចនៃស្នងការដ្ឋានគរបាលខេត្ត ក៏បានអញ្ជើញមកពីគ្រប់បណ្តាស្រុក នៅទូទាំងខេត្ត សរុបមានចំនួន ៦១៥ រូប ដើម្បីចូលរួមក្នុងការ សុំបំពេញនីតិសម្បទា ជាភ្នាក់ងារនគរបាលយុត្តិធម៌តាមមាត្រា ៧៦,៧៧ និង៧៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕

នគរបាលចូលស្បថ (2)នគរបាលចូលស្បថ (3)នគរបាលចូលស្បថ (1)

មតិយោបល់