ថ្វីត្បិតតែខ្នុរសម្បូរទៅដោយសារធាតុចញ្ចឹម ព្រមទាំងវីតាមីនសម្រាប់រាងកាយក៏ពិតមែន ប៉ុន្តែអ្នកជំងឺមួយចំនួនមិនគួរទទួលនោះឡើយ។ ការរឹងទទឹងទទួលទានផ្លែខ្នុរច្រើន ដោយមិនខ្លាចញញើត នឹងធ្វើឲ្យអ្នកមានបញ្ហាសុខភាពកាន់តែខ្លាំងឡើង ហើយក្នុងរណីខ្លះអាចនឹងបាត់បង់ជីវិតបាន។
ដូច្នេះ អ្នកដែលមានជំងឺមួយចំនួនដូចខាងក្រោម ហាមទទួលទានផ្លែខ្នុរ៖
មនុស្សដែលមានខ្លាញ់ក្នុងថ្លើម
ខ្នុរគឺជាផ្លែឈើដែលមានសារធាតុបំប៉ន ព្រមទាំងវីតាមីនជាច្រើន។ ប៉ុន្តែផ្លែឈើធម្មជាតិមួយប្រភេទនេះ ក៏សម្បូរជាតិស្ករមិនល្អសម្រាប់ថ្លើម និងងាយធ្វើឲ្យអ្នកជំងឺក្តៅក្នុង។
អ្នកជំងឺខ្លាញ់ក្នុងថ្លើមកម្រិតមធ្យម ឬជំងឺរលាកថ្លើមធ្ងន់ធ្ងរ គួរតែប្រុងប្រយ័ត្នកនៅពេលបរិភោគផ្លែឈើដែលផ្តល់ថាមពលច្រើនដូចជាផ្លែខ្នុរនេះ។
អ្នកដែលមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
អ្នកដែលមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ គួរតែចង់នូវរបបអាហារណាដែលគួរញ៉ាំ ឬមិនគួរ។ នៅពេលដែលញ៉ាំផ្លែឈើមួយប្រភេទនេះច្រើនពេក ជាតិស្ករនឹងកើតឡើងកាន់តែច្រើន។
នៅពេលដែលអ្នកលេបសាច់ខ្នុរចូលទៅក្នុងពោះ ជាតិស្ករ ក្លុយកូស និង fructose ត្រូវបានរាងកាយស្រូបយកភ្លាមៗ ដែលនាំឲ្យកើនឡើងនូវកម្រិតជាតិស្ករ, ធ្វើឲ្យអ្នកមានជំងឺធុញថប់ និងបង្កឲ្យមានផលវិបាលមួយចំនួនទៀត។
អ្នកជំងឺដែលខូចតម្រងនោម
អ្នកដែលអ្នកមានជំងឺតម្រងនោមរ៉ាំរ៉ៃ គួរតែជៀសវាងអាហារដែលសម្បូរសារធាតុប៉ូតាស្យូម ដូចជាខ្នុរជាដើម។ សារធាតុប៉ូតាស្យូម អាចធ្វើឲ្យមានបញ្ហាតម្រងនោមកាន់តែខ្លាំង ជាពិសេសបើអ្នកបរិភោគច្រើនពេកនឹងបណ្តោលឲ្យគាំងបេះដូងស្លាប់ ដោយគ្មានសញ្ញាព្រមាណណាមួយឡើយ៕
មតិយោបល់