ព័ត៌មានជាតិ

សមត្ថកិច្ច​ ឃាត់​ខ្លួនជនសង្ស័យ​ម្នាក់ ករណីជួញដូរគ្រឿងញៀន

សៀមរាប: បុរសម្នាក់ ត្រូវកម្លាំងនគរបាល ស្រុកសូទ្រនិគមចាប់ខ្លួន ក្នុងពេលត្រួតពិនិត្យ អាវុធជាតិផ្ទុះនៅ តាមដងផ្លូវ ជាតិលេខ៦ នៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម សង្ស័យជួញដូរ គ្រឿងញៀន។

បើតាមនគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន ផាន់ណា ហៅពៀន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិស្វាយជ្រុំ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្រោយឃាត់ខ្លួន សមត្ថកិច្ច ឆែកឆេរ រកឃើញ វត្ថុតាង ម៉្សៅគ្រឺមពណ៌សថ្លា ១កញ្ចប់ មានទម្ងន់ស្មើរ១.៨៧ក្រាម, ទូរស័ព្ទដៃ២គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង, ប្រាក់ខ្មែរ ចំនួន១០៨០០០រៀល, ប្រាក់បាតថៃចំនួន១០០បាត, ប្រាក់ដុល្លារ១ដុល្លារ ម៉ូតូ១គ្រឿង និងឧបករណ៍ ប្រើប្រាស់ វេចខ្ចប់ គ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យ ក្រោយសាកសួរ ត្រូវកសាងសំណុំរឿង បញ្ជូនទៅ ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ៕

kasdfjknfd

មតិយោបល់