អាហ្វហ្គានីស្ថានៈ អភិបាលខេត្តលោក Abdul Karim Matin នៅថ្ងៃពុធនេះ បាននិយាយថា រហូតមកទល់ពេលនេះ ពួកសកម្មប្រយុទ្ធតាលីបង់ ៨០ នាក់ ត្រូវបានសម្លាប់ និង ១០០ នាក់ទៀតរងរបួស បន្ទាន់ពីការវាយប្រហារនៅភាគខាងកើតខេត្ត Ghazni ប្រទេសអាហ្វហ្គានីស្ថាន ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦។
បើតាមលោកអភិបាល បានឲ្យដឹងថា ពួកសកម្មប្រយុទ្ធតាលីបង់រាប់រយនាក់ បានបើកការវាយលុក កាលពីថ្ងៃចន្ទ ដោយបានកាន់កាប់ស្រុក Gero នៅក្នុងខេត្ត ប៉ុន្តែកងកម្លាំងសន្តិសុខ បានបើកការ វាយប្រហារបកវិញ បណ្ដាលឲ្យពួកសកម្មប្រយុទ្ធដកថយ និងរងគ្រោះមួយចំនួនធំ។
ក្នុងនោះលោកក៏បានបញ្ជាក់ដែរថា បុគ្គលិកសន្តិសុខ ៥នាក់ ត្រូវបានសម្លាប់ និង ៨នាក់ទៀតរងរបួស ក្នុងអំឡុងពេលប្រតិបត្ដិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធ នៅស្រុក Gero៕
មតិយោបល់