បរទេសៈ រឿងសំខាន់ដែលស្ត្រីមានផ្ទៃពោះគួរធ្វើ គឺទទួលទានរបបអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីពង្រឹងដល់សុខភាព និងចៀសផុតពីបញ្ហារលូតកូន។
តែទោះជាយ៉ាងណា តើអ្នកដឹងទេថា ការញ៉ាំអាហារមួយចំនួន អាចគំរាមកំហែងដល់ទារកក្នុងផ្ទៃ?
អាហារមួយចំនួនដូចជា ម្នាស់, ថ្លើមសត្វ, ល្ង, ល្ហុង .ល. អាចបណ្តោលឲ្យរលូតកូន ប្រសិនបើអ្នកទទួលទាននៅក្នុងត្រីមាសទីមួយ។
សារធាតុដែលផ្ទុកនៅក្នុងអាហារទាំងនេះ ធ្វើឲ្យកន្ត្រាក់ផ្ទៃខាងក្នុង និងស្បូន ដែលនាំទៅរកហានិភ័យនៃការរលូត។ ខាងក្រោមនេះ ជាបញ្ជីរនៃអាហារដែលស្ត្រីមានផ្ទៃពោះគួរតែចៀសវាង៖
ម្នាស់៖ ការញ៉ាំម្នាស់ ឬទឹកម្នាស់អំឡុងពេលមានផ្ទៃពោះត្រីមាសដំបូង អាចប្រឈមនឹងការរលូតកូន។ ម្នាស់មានអង់ស៊ីម bromelain ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ យកល្អ អ្នកគួរតែចៀសវាងទទួលទានផ្លែឈើមួយប្រភេទនេះ អំឡុងពេលមានផ្ទៃពោះនៅត្រីមាសដំបូង។
ក្តាម៖ ក្រៅពីមានរសជាតិឆ្ងាញ់ ក្តោមពោរពេញទៅដោយជាតិកាល់ស្យូម និងសារធាតុចិញ្ចឹម។ ប៉ុន្តែ អ្នកពុំគួរបរិភោគច្រើននៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះឡើយ ព្រោះវាអាចបង្កឲ្យខ្សោយស្បូន, ហូរឈាម ឬទារកស្លាប់ក្នុងផ្ទៃ។
មួយវិញទៀត កម្រិតកូឡេស្តេរ៉ុលខ្ពស់ មិនល្អសម្រាប់សុខភាពស្ត្រីឡើយ។
គ្រាប់ល្ង៖ ក្នុងកំឡុងពេលមានផ្ទៃពោះ ស្ត្រីមិនគួរទទួលទានគ្រាប់ល្ងឡើយ។ ជាពិសេសនៅពេល គ្រាប់ល្ងលាយជាមួយនឹងទឹកឃ្មុំ អាចបណ្តោលឲ្យមានការរលូតកូន។
ប៉ុន្តែល្ងខ្មៅ អាចទួលទានក្នុងអំឡុងពេលមានផ្ទៃពោះដំណាក់កាលចុងក្រោយ ព្រោះវាអាចជួយសម្រួលដល់ការបង្កើតកូន។
ថ្លើមសត្វ៖ ជាទូទៅថ្លើមសត្វ ពិតជាល្អសម្រាប់សុខភាព ព្រមទាំងជាប្រភពនៃវីតាមីន A។ ប៉ុន្តែអ្នកអាចបរិភោគបានតែម្តង ទៅពីរដងប៉ុណ្ណោះក្នុងមួយខែ ប្រសិនញឹកញាប់ពេក អាចបង្កឲ្យមានគ្រោះថ្នាក់សម្រាប់ស្ត្រីមានផ្ទៃពោះ។
ការបរិភោគជារៀងរាល់ថ្ងៃ អាចនាំឲ្យមានការកសាងវីតាមីន A កាន់តែខ្ពស់ ដែលអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើពិតជាឱថអស្ចារ្យសម្រាប់ស្បែក និងការរំលាយអាហារ។ ប៉ុន្តែ ស្ត្រីមានផ្ទៃពោះគួរចៀសវាងទទួលទានប្រទាលកន្ទុយក្រពើ ព្រោះវាអាចនាំឲ្យមានជំងឺហូរឈាមចេញពីអាងត្រគាត បើធ្ងន់ធ្ងរនឹងរលូតកូន។
ដូច្នេះ អ្នកគួរតែចៀសវាងទទួលទានផលិតផលប្រទាលកន្ទុយក្រពើ អំឡុងពេលត្រីមាសដំបូង នៃការមានផ្ទៃពោះ។
ផ្លែល្ហុង៖ ផ្លែល្ហុងខ្ចីមានផ្ទុកអង់ស៊ីម ដែលធ្វើឲ្យខ្សោយស្បូន ហើយអាចបង្កឲ្យមានការរលូតកូនបាន។
នេះជាមូហេតុ ដែលស្ត្រីមានផ្ទៃពោះគួរតែចៀសវាងទទួលទានល្ហុងខ្ចី ជាពិសេសក្នុងអំឡុងពេលមានផ្ទៃពោះ៕
មតិយោបល់