Post News Media ព័ត៌មានជាតិ Update: និស្ស...

Update: និស្សិតពេទ្យ យកអង្រែបុកគ្រឿងវាយក្បាលខ្លួនឯង ហូរឈាមស្រោចពេញខ្លួនដោយមិនដឹងមូលហេតុ

ភ្នំពេញ: បុរសជានិសិ្សតពេទ្យម្នាក់វាយខ្លួនឯងបែកក្បាលឈាមស្រោចពេញខ្លួនរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង៤និង៥នាទីថ្ងៃទី៧ខែកញ្ញា ឆ្នាំ ២០១៦ស្ថិត នៅផ្លូវបេតុងលេខ៣៦ផ្ទះលេខ ១៨C ក្នុងបុរីសូនីភូមិឬស្សីសង្កាត់ស្ទឹងមានជ័យខណ្ខមានជ័យរាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលជាអ្នកជិតខាងបានប្រាប់ឲ្យដឹងថា គេមិនបានដឹងថាមានមូលហេតុអ្វីនោះទេ ដោយគេឃើញបុរសរូបនោះអង្គុយនិយាយគ្នាតែមិនដឹងថានិយាយជាមួយអ្នកណានោះទេ ស្រាប់តែពេលឈប់ គាត់បានអើតមើលពេលនោះបានឃើញយកអង្រែបុកគ្រឿងមកវាយក្បាលខ្លួនឯង។ បុរសខាងលើនៅផ្ទះតែម្នាក់ឯងហើយផ្ទះបានចាក់សោរពីខាងក្នុងទៀតគាត់បានស្រែកប្រាប់អ្នកដែលរត់ម៉ូតូឌុបដែលនៅក្បែរនោះឲ្យជួយដែរតែមិនដឹងជាជួយយ៉ាងមិចដោយមានរបរងពទ្ធ័ជុំវិញនិងមានសំណាញ់ចូលជួយមិនបាន ក៏បានខលទូរសព្ទ័ហៅម្តាយឪពុកតែខលមិនចូល ទើបរាយការណ៍ទៅសមត្ថកិច្ចឲ្យមកជួយ។

ក្រោយមកក៏មានសង្សារបានមករួចបានខលទូរសព្ទ័ដែរតែមិនចូលទើបឲ្យគេជួយគាស់ទ្វារផ្ទះនិងវាយសោរចូលទៅជួយបានឲ្យរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យរុស្ស៊ីដើម្បីជួយសង្រ្គោះអាយុជីវិត។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉េត ខេមរិន្ទ អាយុ២៣ឆ្នាំ មុខរបរជានិសិ្សតពេទ្យស្នាក់នៅកន្លែងកើតហេតុខាងលើហើយជនរងគ្រោះបានយកអង្រែមកវាយចំក្បាលខ្លួនឯងបែកហូរឈាមរងរបួសធ្ងន់ធ្ងរ។
សម្ថតកិច្ចបានបន្តទៀតថាករណីនេះមិនមែនេជាករណីឃាតកម្ម ឬគំនុំទេដោយជនរងគ្រោះបានយកអង្រែមលវាយបំបែកក្បាលខ្លួនឯងដើម្បីបញ្ចប់ជីវិតតែមិនបានសម្រេច៕

លោតសម្លាប់ខ្លួន

លោតសម្លាប់ខ្លួន

លោតសម្លាប់ខ្លួន

លោតសម្លាប់ខ្លួន

លោតសម្លាប់ខ្លួន