ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗពេលកំពុងធ្វើការបន្ទាប់ឆ្លងចរន្តអគ្គិសនី

កណ្តាលៈ ករណីឆ្លងចរន្តអគ្គិសនីឆក់បុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង ១០នាទីរសៀល ថ្ងៃទី២៧​ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះកំពុងសាងសង់របស់ឈ្មោះស៊ុ សុខ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះសារ៉ន រតនៈ ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖
១-ខ្សែភ្លើង០១ខ្សែប្រវែង១០ម៉ែត្រ
២-ម៉ូទរ័ស្វានចំនួន០១

នៅវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានរាយខ្សែភ្លើងភ្ជាប់ចរន្តចេញពីព្រីក្នុងផ្ទះដែលកំពុងសាងសង់មកក្រៅដើម្បីស្វានវីសតម្លើងអន្ទៀបូកជញ្ជាំងផ្ទះពេលនោះជនរងគ្រោះបានជាន់លើអន្ទៀបណ្តាលឲ្យគៀបខ្សែភ្លើងដាច់រលាត់ក៏មានចរន្តឆ្លងមកដែកថ្នាំងអំពៅធ្វើរនូតអន្ទៀបានបណ្ដាលឲ្យឆក់ជនរងគ្រោះភ្លាមនោះឈ្មោះយ៉ន់ចំរើនដែលជាមេម៉ៅការបូកជញ្ជាំងផ្ទះនោះឃើញនិងបានឮសំឡេងជនរងគ្រោះស្រែកតិចៗថាឆក់ក៏ស្រែកឲ្យឈ្មោះរុយ ជាកម្មករសំណង់ជាមួយគ្នាទៅដកខ្សែភ្លើងចេញពីព្រីហើយស្ទុះចុះពីលើអន្ទៀជាន់ខាងលើជនរងគ្រោះមកលើកជនរងគ្រោះពីលើអន្ទៀចុះមកដីនាំគ្នាធ្វើចលនាបេះដូងសង្គ្រោះនិងយកដីខ្សាច់មកកប់ត្រឹមពោះមកជើងតែជនរងគ្រោះនៅតែមិនដឹងខ្លួនស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យសាកសពនៅលើដងខ្លួនអវៈយវៈជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ
ការសន្និដ្ឋានជនរងគ្រោះបានស្លាប់ដោយសារឆក់ចរន្តអគ្គិសនីទើបប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់