ព័ត៌មានជាតិ

កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយផែនការការពារសន្តិសុខ និងពង្រឹងវិន័យដល់នាយអាវុធហត្ថខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការបើកកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយផែនការ ការពារសន្តិសុខនិងពង្រឹងវិន័យដល់នាយអាវុធហត្ថខេត្តទាំងអស់ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។

កិច្ចប្រជុំខាងលើនេះក៏មានសមាសភាពចូលរួមពីសំណាក់លោកមេបញ្ជាការរង.នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទី មេបញ្ជាការក្រុង ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការចល័តដែលមានចំនួនសរុបទាំងអស់៤០នាក់ផងដែរ។

ស្ថិតក្នុងឱកាសនេះ លោកមេបញ្ជាការអាវុធហត្ថខេត្ត ក៏បានប្រគល់ជូនម៉ូតូម៉ាកឌ្រីមសង់C125 ផលិតឆ្នាំ២០១៥ចំនួន ០២គ្រឿងដែលទទួលបានពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់នាយអាវុធហត្ថ ០២រូបក្នុងនោះមាន ទី១លោក អនុសេនីយ៍ឯក សេន រដ្ឋានាយរងសេនាធិការរងកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែង។ ទី២លោក អនុសេនីយ៍ឯក ឈាន ភារម្យ នាយលេខារដ្ឋានកងរាជអាវុធហត្ថស្ទឹងត្រែង។

ជាចុងក្រោយ លោកមេបញ្ជាការបានបញ្ជាក់បន្ថែមថា ការប្រគល់ជូនម៉ូតូចំនួនពីរគ្រឿងដល់កងកម្លាំងទាំងពីររូបខាងលើនេះគឺដើម្បីទុកធ្វើជាមធ្យោបាយបម្រើការងារក្នុងអង្គភាពមិនមែនប្រគល់ជូនដាច់មុខនោះទេ៕

photo_2016-09-07_18-59-36photo_2016-09-07_18-59-40photo_2016-09-07_18-59-43

មតិយោបល់