បរទេស: ក្រុមហ៊ុន Fox មានគំរោងនឹងបង្ហាញខ្សែភាពយន្ត Avatar ដែលមានភាគបន្ត នៅពេលចាប់ផ្តើមបុណ្យណូអែលឆ្នាំ ២០១៨ខាងមុខ ។
យោងតាម តាមគេហទំព័រ Hollywoodreporter ចុះផ្សាយនៅថ្ងៃទី ០៧ ខែកញ្ញា។ក្រុមហ៊ុន Fox បានបញ្ចប់ការធ្វើបទបង្ហាញរបស់ខ្លួននៅក្នុងភាពយន្តទីក្រុង Las Vegas កាលពីថ្ងៃព្រហស្បតិ៍ ដោយមានភ្ញៀវភ្ញាក់ផ្អើលមួយ បន្ទាប់ពីការបង្ហាញវត្តមានលោក James Cameron ។
អ្នកផលិតខ្សែភាពយន្តបានប្រកាសថា គោលដៅរបស់យើងនឹងបញ្ចេញរឿង Avatar វគ្ដ 2 នៅបុណ្យណូអែលចុងឆ្នាំ ២០១៨ ហើយបន្ទាប់មកខ្សែភាពយន្តថ្មីៗទៀតត្រៀមផលិតនៅក្នុងឆ្នាំ ២០២០ ឆ្នាំ ២០២២ និងឆ្នាំ ២០១៣ ។ លោកបន្តថា: “យើងបានសម្រេចចិត្តក្នុងការចាប់ផ្តើមដំណើរការផលិតភាពយន្តធំមួយយ៉ាងពិតប្រាកដ ។ខ្ញុំបានធ្វើការក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយក្រុមផលិតកំពូលៗ ទាំងបួននៃផលិតករភាពយន្តមួយ ក្នុងការរចនាពិភពនៃរឿង Avatar នឹងឆ្ពោះទៅមុខ: តួអក្សរ, សត្វ, បរិស្ថាន, វប្បធម៍ថ្មី។
រីឯជនជាតិចិនជាច្រើនរូបវិញ បានបញ្ចេញមតិនៅលើ Platform របស់បណ្តាញសង្គម Weibo មានភាពភ្ញាក់ផ្អើលនឹងរំភើបក្រៃលែងលាយលំជាមួយ ការអត់ធ្មត់ ទទឹងរង់ចាំការបង្ហញខ្លួនរបស់ James Cameron នៅពេលវេលាសមរម្យក្នុងការមកកាន់ box-office របស់ឧស្សាហកម្មភាពយន្ដ ប្រទេសចិន ខណៈពេលរឿងនោះកំពុងតែផ្ទុះស្រាប់នៅក្នុងស្រុក។
គ្រាមុន Avatar បានបញ្ចាំងនៅប្រទេសចិន កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១០ ស្របពេលដែលការិយាល័យនិងសាលារៀនមួយចំនួនបានបិទទ្វា ព្រោះរងគ្រោះដោយកំលាំងព្យុះរបស់ព្រិល ជួនពេលដែល Avatar អាចរកចំនូលបាន ៥ លានដុល្លា ក្នុងមួយថ្ងៃនៃ box-office ដែលចាប់បញ្ចាំងនៅថ្ងៃច័ន្ទ ក្រោយមកប្រទេសចិនបាន កើបលុយដល់ទៅ ២០៤ លានដុល្លារ៕
អេបិល
មតិយោបល់