ព័ត៌មានជាតិ

រថយន្តមួយគ្រឿង ដាច់ហ្វាំងបុកម៉ូតូ ពីក្រោយរងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ធរ សន្លាប់ស្តូកខណ:កំពង់ជិះម៉ូតូ តាមផ្លូវហើយត្រូវរថយន្តកូរ៉េ ដាច់ហ្វាំងបុកពីក្រោយ ។

គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទី ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវដីថ្មី ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេរី ឆ្នាំ៩៧ពណ៍ព្រឹងទំ ពាក់ស្លាកលេខផ7556ភព1 បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៍ មានរថយន្ត១គ្រឿងម៉ាកKIA ពណ៍ខៀវពាក់ស្លាក លេខភ្នំពេញ 2Z.5306 បើកដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា បានបុកម៉ូតូពីក្រោយបណ្តាលឲ្យ ជនរងគ្រោះ រងរបួសធ្ងន់តែម្តង ។

តាមប្រភពពី អ្នកបើករថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានបើរថយន្តខាងលើ ក្នុងគោលបំណង ទៅក្រុមហ៊ុនលុះមកដល់ ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់គាត់ បានដាច់ហ្វាំង ជាន់មិនស៊ី ទើបទៅបុកនិងម៉ូតូ ដែលបើកពីមុខតែម្តង។

ក្រោយកើតហេតុ ក៍មាននគរបាលចារចរ ចុះមកធ្វើការវាស់វែង យកម៉ូតូនិងរថយន្តបង្កទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយនៅពេលក្រោយ។ ចំណែកជនរងគ្រោះត្រូវបងប្អូន ខាងរថយន្តមកជួយដឹកតាមរថយន្តផ្ទាល់ខ្លួន ទៅសង្គ្រោះនៅមណ្ឌលសុខភាព ពោធិចិនតុង ៕

%e1%9e%9a%e1%9e%90%e1%9e%99%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%bd%e1%9e%99%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84-1 %e1%9e%9a%e1%9e%90%e1%9e%99%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%bd%e1%9e%99%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84-2 %e1%9e%9a%e1%9e%90%e1%9e%99%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%bd%e1%9e%99%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84-3

មតិយោបល់