ព័ត៌មានជាតិ

ហង្សក្រហម​​លុត មាន់ខ្នាយមាស​ឡើងទៅកាន់​កំពូលតារាង​សារជាថ្មី (Video Inside)

អង់គ្លេស​៖ហង្សក្រហម​បានឡើងទៅកាន់​កំពូល​តារាងក្នុងក្របខណ្ឌ Premier League សារជាថ្មី ខណៈដែលរាត្រីយប់មិញនេះដែរ បាន​​បំបាក់ក្លិប មាន់ខ្នាយមាស Tottenham ក្នុងលទ្ធផល ៤-០ ​នៅពហុកីឡដ្ឋាន Anfield ។​

លទ្ធផលនេះ​គឺជាជោគជ័យទី ៨ របស់ អ្នកចាត់ការទូទៅហង្សក្រហម Brendan Rodgers ដែល​ធ្វើរឿងដ៏ល្អ​កាលពីរាត្រីយប់មិញ ។
ក្នុងចំណោម​គ្រាប់បាល់របស់ហង្សក្រហមទាំង ៤ គ្រាប់រកបានដោយកីឡាករ Kaboul របស់មាន់ខ្នាយមាស អនហ្កោល , Suarez, Coutinho និង Henderson ។​
សូម​បញ្ជាក់ផងដែរថា ហង្សក្រហមនៅជុំទី ៣២ នេះ​មាន ពិន្ទុ ៧១ គ្រាប់ ខណៈដែល ៣២ ប្រកួត​ដូចគ្នា តោខៀវ Chelsea មាន​តែ ៦៩ ពិន្ទុ បន្ទាប់ពីចាញ់​ ក្លិប C. Palace កាលរាត្រីម្សិលមិញនេះ​។​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

Liverpool-v-Tottenham-Younes-Kaboul-of-Totten_3111139

មតិយោបល់