ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត Bill Gates ធ្លាក់ពីតំណែងកំពូលមហាសេដ្ឋីមានលុយច្រើនជាងគេបំផុត

អាមេរិក: យោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក​ Forbes បានឲ្យដឹងថា កំពូល​មហាសេដ្ឋីលំដាប់ពិភពលោក គឺលោក Bill Gates បានធ្លាក់ពីតំណែងលេខ១ ខណ:ដែលលោក Mark Zuckerberg នៅរក្សាបានតំណែងជាកំពូលមហាសេដ្ឋីលំដាប់ទី៥ និងជាកំពូលមហាសេដ្ឋីវ័យក្មែងជាងគេដដែល។

ទស្សនាវដ្ដីខាងលើបានបង្ហាញឲ្យឃើញថា លោក Amancio Ortega កំពូលមហាសេដ្ឋីអេស្ប៉ាញ ដណ្ដើមបានតំណែងលេខ១ ពីកំពូលមហាសេដ្ឋី Microsoft ដោយទឹកប្រាក់របស់អ្នកទាំងពីរស្មើគ្នា គឺ ៧៨.៤ពាន់លានដុល្លារអាមេរិក ប៉ុន្តែដោយសារតែទឹកប្រាក់របស់លោក Ortega កើនឡើងមកស្មើនឹងលោក Bill Gates ទើបគេតម្រូវឲ្យលោក Ortega ជាអ្នកគ្រោងតំណែងលេខ១។

គួរបញ្ជាក់ផងដែរថា លោក Bill Gates ជាកំពូលមហាសេដ្ឋីចាស់វស្សាជាងគេបំផុត ដែលកាន់តំណែង​ជា​កំពូលមហាសេដ្ឋីលេខ១៕

2016-09-09_153457

មតិយោបល់