ព័ត៌មានជាតិ

ជនជាតិឥស្លាមម្នាក់ស្លាប់ បន្ទាប់ពីត្រូវបងថ្លៃវាយទំលាក់ពីលើផ្ទះ

ភ្នំពេញៈ បុរសដែលជាជនជាតិឥស្លាមម្នាក់ ត្រូវបានបងថ្លៃវាយទំលាក់ពីលើផ្ទះ បណ្តាលឲ្យបែកក្បាល និងដាច់សសៃឈាមស្លាប់ កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅផ្ទះលេខ២៣ ក្រុម៣ ភូមិ១ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមសាកសក្សីបានឲ្យដឹងថា លុះព្រឹកឡើងវេលាម៉ោង ប្រហែល ៩ និង៣០នាទីព្រឹក ជនរងគ្រោះបានស្លាប់ដោយសារតែរបួសធ្ងន់ធ្ងរពេក។ ជនរងគ្រោះបានជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះ លី វ៉ាន់ឌី ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងមានប្រពន្ធឈ្មោះ លី លីហ្សា អាយុ ៤២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតខាងលើ និងមានកូនស្រីចំនួន ០៣នាក់ ។ ចំណែកឯជនបង្កមានឈ្មោះ វេង សម្បត្តិ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ ជាមន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃ និងមានប្រពន្ធឈ្មោះ លី ស្រីម៉ៅ អាយុ ៥៣ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានកូនប្រុសស្រីចំនួន ០៣នាក់ ស្រី ០១ ប្រុស ០២។

ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ រូបគាត់និងប្រពន្ធបានជម្លោះប្រកែកគ្នា ហើយប្តីរបស់ខ្លួនបានយកអំបោសបោសផ្ទះយកមកវៃក្បាលរបស់ខ្លួន ហើយខ្លួនក៏បានជេរចោលទៅលើរូបប្តីវិញយ៉ាងខ្លាំងៗ បង្កឲ្យលឺដល់បុរសជាបងថ្លៃដែលជាជនបង្ក ។ បន្ទាប់មក បុរសដែលជាបងថ្លៃនោះ បានស្រែកថា កុំឈ្លោះគ្នាមាត់លឺៗពេក រំខានអញដេក ហើយបុរសដែលជាជនរងគ្រោះនោះ បានស្រែកតបទៅវិញថា អាចន៍អី ភ្លាមៗនោះ ធ្វើឲ្យបុរសដែលជាបងថ្លៃមានការខឹងសប្បាយ៉ាងខ្លាំង បានស្ទុះចុះពីលើផ្ទះរបស់ខ្លួន ដើរឡើងទៅផ្ទះរបស់ជនរងគ្រោះ ហើយបានវាយមួយដៃ និងបានច្រានជនរងគ្រោះបណ្តាលឲ្យធ្លាក់ពីលើយ៉រផ្ទះដែលមានកំពស់ ២ម៉ែត្រ ៧តឹក ចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ក្រោយពីកើតហេតុជនសង្ស័យដែលជាបងថ្លៃបានរត់គេចខ្លួនបាត់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ បុរសដែលជាជនដៃដល់នោះ បានវាយធ្វើបាបប្រពន្ធកូន និងរករឿងបុរសដែលជាប្អូនថ្លៃជាជនរងគ្រោះ ជារៀងរាល់ថ្ងៃនៅពេលដែលរូបគេចេញពីធ្វើការម្តងៗ។
លុះព្រឹកនៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ហើយក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ច ព្រមទាំងបានដាក់ពាក្យប្តឹង ក្រោយពីដាក់ពាក្យប្តឹងរួចមក កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ផ្ទះកើតហេតុខាងលើ បានធ្វើកំណត់ហេតុ និងពិនិត្យមើលសាកសពរកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារករណីខាងលើពិតប្រាកដមែន។

បន្ទាប់ពីសមត្ថកិច្ចបានធ្វើកោសល្យវិច័្ឆយរួចរាល់ហើយ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯជនដៃដល់ដែលត្រូវជាបងថ្លៃដែលកំពុងតែរត់គេចខ្លួននោះ ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន់ទាទោសតាមផ្លូវច្បាប់៕

https://youtu.be/gosRfbh1Ngk

photo_2016-09-09_19-14-59photo_2016-09-09_19-15-03photo_2016-09-09_19-15-11photo_2016-09-09_19-15-13photo_2016-09-09_19-15-15photo_2016-09-09_19-15-17photo_2016-09-09_19-15-19photo_2016-09-09_19-15-22photo_2016-09-09_19-15-24photo_2016-09-09_19-15-26

មតិយោបល់