ព័ត៌មានជាតិ

ដាច់ភ្លើង! ភ្នំពេញ ខេត្តកណ្ដាល និងព្រៃវែង ដាច់ភ្លើ៣ខេត្ត ជាប់គ្នាតែម្ដង

ភ្នំពេញៈ បើតាមការជូនដំណឹងនៅថ្ងៃទី១០ ខែកញ្ញានេះ អគ្គិសនីកម្ពុជា នឹងធ្វើការផ្ដាច់ភ្លើងបណ្ដោះអាសន្នរយៈពេល៧ម៉ោង នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងព្រៃវែង។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា ពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីល្ងាច អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ១-តំបន់ភ្លើងលេខ P១០៨ , ប.ត៨៧៨ ស្ថិតនៅភូមិលូ ភូមិឡកំបោរ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (សាខាវត្តភ្នំ) ២-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភូមិបាយ៉ាប ភូមិភ្នំពេញថ្មី ភូមិពោងពាយ ភូមិទំនប់ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(សាខាអូរបែកក្អម) និង៣-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៨ ចាប់ពីស្រុកខ្សាច់កណ្ដាល ក្នុងខេត្តកណ្ដាល រហូតដល់ស្រុកពារាំង ក្នុងខេត្តព្រៃវែង រួមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅកោះឧកញ៉ាតី ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(សាខាវត្តភ្នំ)។

សេចក្ដីជូនដំណឹងបញ្ជាក់ថា ការផ្ដាច់ភ្លើងបណ្ដោះអាសន្ននៅពេលនេះ គឺដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕

EDC_06-09-16 (1)EDC_06-09-16 (2)

មតិយោបល់