ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ករណីអុជធូបទុកចោល បណ្ដាលឲ្យឆេះតូបលក់ចាប់ហួយទាំងស្រុង នៅស្រុកស្វាយចេក

បន្ទាយមានជ័យ: កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤៥នាទីយប់ មានករណីអគ្គិភ័យឆាបឆេះតូបលក់ចាប់ហួយ របស់ម្ចាស់ឈ្មោះ ក្រាំ ឈឿច ភេទប្រុស អាយុ ៤៩ឆ្នាំ ប្រពន្ធឈ្មោះ លិញ ជួប អាយុ ៤២ឆ្នាំ រស់នៅភូមិផ្លាស់ ឃុំសារង្គ ស្រុកស្វាយចេក តូបមានបណ្ដោយ ០៤ម៉ែត្រ×០៣ម៉ែត្រ សង់អំឈើប្រក់ស័ង្កសី ។

មូលហេតុ៖ បណ្តាលមកពីអុជធូបទុកចោលហើយក៏បណ្ដាលឲ្យឆេះតែម្តង។
-ការខូចខាត: ឆេះតូបនិងអីវ៉ាន់ចាប់ហួយទាំងស្រុង ។
-រថយន្តអគ្គិភ័យបានចេញជួយពន្លត់តែមិនអាចចូលរួច ដោយសារផ្លូវតូចចង្អៀតហើយមានសភាពសើម ៕

មតិយោបល់