ព័ត៌មានជាតិ

ស្លាប់ និងរបួស ២១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី០៩ ខែកញ្ញា

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក ( យប់៦លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ប្រុស) រងរបួសធ្ងន់ ៨នាក់ ( ប្រុស ) និងរងរបួសស្រាល ៧នាក់ ( ស្រី១នាក់ ) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២៥គ្រឿង រួមមាន ម៉ូតូ ចំនួន ១៤គ្រឿង រថយន្តធុនតូច ចំនួន ៤គ្រឿង , រថយន្តធុនធំ ៦គ្រឿង និងយានផ្សេងៗ ចំនួន ០គ្រឿង, ថ្មើរជើង ០នាក់ , កង់ ១គ្រឿង ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន១០លើក (ស្លាប់៤នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់០នាក់) , មិនប្រកាន់ស្តាំ ០លើក (ស្លាប់០នាក់), ប្រជែង ២លើក (ស្លាប់២នាក់), ស្រវឹង ០លើក, មិនគោរពសិទ្ធិ ០លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៩នាក់ ( យប់៨នាក់ ) ។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤លើក និងផ្លូវខេត្ត-ក្រុង ចំនួន ១លើក , ផ្លូវលំ ០លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក និងរថយន្តធុនតូច ១លើក, រថយន្តធុនធំ ២លើក, ត្រាក់ទ័រ ០លើក ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តពោធិសាត់ ៣លើក ស្លាប់១នាក់ របួស ៥នាក់, ភ្នំពេញ ២លើក ស្លាប់ ១នាក់ របួស២នាក់ , កំពង់ស្ពឺ ២លើក ស្លាប់ ១នាក់ របួស២នាក់ , ព្រះសីហនុ ២លើក ស្លាប់១នាក់ របួស៣នាក់ , ព្រះវិហារ ២លើក ស្លាប់១នាក់ របួស ២នាក់ និងខេត្តកណ្តាល ១លើក ស្លាប់១នាក់ ។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៨៦៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,០៥៩គ្រឿង និងពិន័យសរុប ចំនួន ១,៨០៦គ្រឿង៕

14184488_1753166971612403_6604064268020812837_n14194362_1069710833136059_661821045_n14203157_1753167094945724_3509137987008723684_n14233100_1753166991612401_4191532270299455814_n14315815_1069710756469400_1930478329_o14315884_1069710736469402_64482934_oម៉ូតូបុកគ្នា

មតិយោបល់