ស្វាយរៀងៈ គ្រូបង្រៀនសាលាបើកបរ៧មករាម្នាក់ បានជិះរថយន្តរបស់សាលាដើរផឹកសុីទាល់តែស្រវឹងទ្រេត ទើបត្រឡប់មកកន្លែងវិញតែមិនទាន់ដល់ផង ស្រាប់រេចង្កូតធ្លាក់ទឹកទន្លេវ៉ៃគោ រួចស្រវេស្រវ៉ាលូនចេញពីរថយន្តទាំងព្រលឹងចុងសក់។
ហេតុការណ៍នាំឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១៥នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចផ្លូវហាយវ៉េផ្លូវជាតិលេខ១ ប្រមាណ១៥ម៉ែត្រ ក្នុងសង្កាត់សង្ឃ័រក្រុងស្វាយរៀង។ យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍នេះឡើងគេឃើញមានរថយន្តឆ្លាមពណ៌ ស្លែមួយ គ្រឿងមានលោហ្គូ សាលាបើកបរ៧មករាបើកពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុរេចង្កូតធ្លាក់ក្នុងទឹកទន្លេវ៉ៃគោ ក្រោយមកអ្នកបើកដែលជាគ្រូបង្រៀនបើកបរខំគាស់ទ្វារថយន្តដើម្បីលូនចេញទាំងភ័យស្លន់ស្លោមកលើគោកវិញ។
ក្រោយពីកើតហេតុក៏មានកំលាំងសមត្ថកិច្ចជួយអន្តរាគមន៍ដើម្បសំរួលចរាចរណ៍កុំឲ្យមានការកកស្ទះផងដែរ រីឯគ្រូបង្រៀនស្រវឹងស្រានេះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ ពលរដ្ឋបាននាំគ្នាលើកឡើងថាមានតួនាទីជាគ្រូបង្រៀនបើកបរបែទៅផឹកសុីឡើងស្រវឹងដល់ថ្នាក់បើកធ្លាក់ទឹកនេះសំណាងហើយដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃសូមនាយកសាលា៧មករាស្វាយរៀងជួយពិនិត្យមើលគ្រូម្នាក់នេះផង៕
https://youtu.be/d9ZxSGwQcjA
មតិយោបល់