ព័ត៌មានជាតិ

ផ្ទុះអាវុធមួយគ្រាប់បំបែកកង់ក្នុងករណីដេញប្រម៉ាញ់ចាប់រថយន្ត ហាយលែនដឺដឹកឈើគ្រញូងទាំងយប់

ស្ទឹងត្រែង: ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ខណ:ដែលឭស្នូរកាំភ្លើងរបស់សមត្ថកិច្ចក្នុងការដេញ តាមប្រម៉ាញ់ចាប់រថយន្តហាយលែនដឺដឹកឈើគ្រញូងមួយគ្រឿង កាលពីវេលាម៉ោង១២:០០យប់ រំលងអាទ្រាធឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គេបានឃើញរថយន្តម៉ាកហាយលែនដឺ មួយគ្រឿងបើកយ៉ាងលឿនចេញពី ខេត្តព្រះវិហា ដែលសមត្ថកិច្ចសង្ស័យថា ជារថយន្តនេះជារថយន្តដឹកឈើប្រណិត។ខណ:ដែលរថយន្ត ខាងលើបើកមកដល់កន្លែងត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងស្រុកថាឡាបរិវ៉ាត់ ស្រាប់តែនោះមិនព្រមឈប់ឲ្យ
សមត្ថកិច្ចត្រួតពិនិត្យទេបែរជាបន្ថែមល្បឿនបោះពួយយ៉ាងលឿន គេចបារ៉ាស់របស់សមត្ថកិច្ចទៅវិញ។

ក្រោយមកសមត្ថកិច្ច បានដាក់កម្លាំងដេញតាមរកភ្លាមៗផងដែរ។ លុះក្រោយមកទៀតរថយន្តខាង
លើត្រូវបានសមត្ថកិច្ចដឹងថា បានបើកទៅអូរពងមាន់ក្នុងបំណងឆ្ពោះទៅខេត្តរតនគីរី ប៉ុន្តែពេលមកដល់ ស្នាក់ការអាវុធហត្ថស្រុកសេសាន ស្ថិតក្នុងភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែងក៍ត្រូវបានអាវុធហត្ថ
នៅទីនោះឃាត់ឲ្យឈប់ ប៉ុន្តែរថយន្តនោះមិនព្រមឈប់នៅតែបន្តដំណើរទៅទៀតក៍ត្រូវបាននគរបាល មូលដ្ឋានដែលប្រចាំការនៅក្បែរនោះ ដេញបាញ់បំបែកកង់ខាងមុខផ្នែកខាងស្តាំ។ ក្រោយមកទៀត
រថយន្តខាងលើនៅតែបន្តល្បឿនទៅមុខបន្ថែមទៀតទាំងបែកកង់ របូតសំបកចេញនៅសល់តែខ្នងកង់ បានចម្ងាយប្រមាណជា៦ទៅ៧ គីឡូម៉ែត្រ ទើបរថយន្តនោះឈប់ប្តូកង់ ក្រោយមកសមត្ថកិច្ចក៍ទៅដល់
ក្របួចនៅនឹងកន្លែងនោះតែម្តង ប៉ុន្តែម្ចាស់រថយន្តបានបើកទ្វារត់គេចខ្លួនបាត់ស្រម៉ោលភ្លាមៗ មុនពេលសមត្ថកិច្ចទៅដល់ផងដែរ។

បន្ទាប់ពីចាប់រថយន្តហាយលែនដឺដឹកឈើគ្រញូងនោះរួចមក សមត្ថកិច្ចក៍បានឃាត់រថយន្តមួយគ្រឿងទៀត ម៉ាកកាម៉ារីបាឡែនដោយសារតែរថយន្តនោះ មានលក្ខណ:ខុសបច្ចេកទេសទាំងស្រុង គ្មានស្លាកលេខ គ្មានកៅអីអង្គុយក្រោយ (រថយន្តកែរច្នៃសម្រាប់ដឹកឈើ)ភ្លាមៗនៅកន្លែងកើតហេតុផងដែរ។

សមត្ថកិច្ចបន្តថា ចំពោះរថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបបាន ខាងលើម៉ាកតូយ៉ូតា ហាយលែនដរ័ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2V-8238 ដែលជារថយន្តរបស់ឈ្មួញរកស៊ីឈើគ្រញូង។ រថយន្តនេះ បានដឹកឈើប្រណិតប្រភេទគ្រញូងពេញរថយន្តចេញពីខេត្តព្រះវិហា ឆ្ពោះទៅ ខេត្តរតនគីរី។

បច្ចុប្បន្ន រថយន្ដដឹកឈើខាងលើត្រូវសមត្ថកិច្ចយករថយន្តស្ទូចមកយកទៅរក្សារទុកក្នុងស្នងការ ដ្ឋាននគរបាលខេត្តស្ទឹងត្រែងរួចរាល់ហើយ ប៉ុន្តែចំណាត់ការបន្តយ៉ាងណានោះ គឺយើងនៅមិនទាន់
ដឹងនៅឡើយទេ៕

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-1

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-2

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-3

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-4

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-5

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-6

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-7

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-8

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-9

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-10

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-11

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-12

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-13

%e1%9e%95%e1%9f%92%e1%9e%91%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92-14

មតិយោបល់