បញ្ហាស្បែកមុខ និងសក់ គឺជាសត្រូវដ៏ធំដែលស្ត្រីគ្រប់រូបតែងតែព្រួយបារម្ភ ហើយប្រសិនបើមានបញ្ហាទាំងនេះកើតឡើងមែន ពួកគេច្បាស់ជានៅមិនសុខនោះឡើយ។
ប៉ុន្តែដំឡូងបារាំងអាចជួយបាន ព្រោះវាសម្បូរទៅដោយជាតិសរសៃ, ផូស្វ័រ, ម៉ង់ហ្គាណែស, ស័ង្កសី, ជាតិដែក, ស្ពាន់ធ័រ, ប៉ូតាស្យូម, វីតាមីន C និងវីតាមីន B6។ ក្នុងដំឡូងមួយមើមមានផ្ទុកប្រូតេអ៊ីន ៧,៩ក្រាម, គ្មានកូឡេស្តេរ៉ុល, ២៩០កាឡូរី និងខ្លាញ់ស្ទើរតែគ្មាន។
ជាពិសេសដំឡូងបារាំងត្រូវបានគេប្រើសម្រាប់ធ្វើការព្យាបាលបញ្ហាអង្គែ, ជ្រុះសក់ និងមុខកើតមុន យ៉ាងមានប្រសិទ្ធិភាព។
របៀបអនុវត្ត៖
យកដំឡូងបារាំងស្រស់ ៤មើម ទៅកៀប ឬប្រើស្លាបព្រាកោស រួចពូតយកទឹក។ អនុវត្តនៅលើស្បែកមុខ ឬស្បែកក្បាលរបស់អ្នក ហើយម៉ាស្សាចំនួន ៥នាទី។ ទុកប្រមាណជា ២០នាទីដើម្បីឲ្យទឹកដំឡូងជ្រាបចូលក្នុងស្បែក ទើបលាងសម្អាតចេញ។
សូមព្យាយាម អនុវត្តវិធីព្យាបាលបែបធម្មជាតិនេះ មួយសប្តាហ៍ឲ្យបាន ២ ទៅ ៣ដង លោកអ្នកនឹងឆាប់ទទួលបានផលដូចបំណង៕
មតិយោបល់