ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឈើគ្រញូងអត់ប៉ាស្ព័របង្កប់ក្នុងរទេះលួចឆ្លងដែនត្រូវគយបង្ក្រាបសង្ស័យចែកផលប្រយោជន៍មិនស្មើ

បន្ទាយមានជ័យ: ឈើគ្រញូងអត់ប៉ាស្ពរ័ចំនួន១៥ដុំស្មើនឹង៦១២គីឡូក្រាម ត្រូវបានគយមាត់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែតបង្ក្រាបបានគ្រាដែលបង្កប់ក្នុងរទេះលួចឆ្លងដែនដោយខុសច្បាប់។ ឈើទាំង១៥ដុំ ចាប់បាននៅម៉ោង១និង២៥នាទីរសៀលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៦ម្ស៉ិលម៉ិញនេះ នៅចំណុច ទីលាន ត្រួតពិនិត្យ ទំនិញ របស់គយ ស្ថិតក្នុងភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីសមត្ថកិច្ចគយឆែកឃើញឈើទាំងនេះ ម្ចាស់ និងកម្មករអូសរទេះ បានរត់គេចខ្លួនបាត់តែម្តង។
ដោយបន្សល់ទុកនូវឥវ៉ាន់ និងឈើរគ្រញូង នៅក្នុងរទេះហើយត្រូវបានកម្លាំងសមត្ថកិច្ចគយ យកទៅរក្សាទុក នៅទីស្នាក់ការគយនិងរដ្ឋករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់ និងអ្នកនៅពីក្រោយខ្នង នៃការនាំចូលឈើគ្រញូងនេះ។

បើតាមប្រភពព័ត៌មានបានប្រាប់អង្គភាព post news ថាឈើនេះ គឺត្រូវបានអូសតាមរទេះដោយឈ្មោះ ឆ្លូញ តែក្រោយឆែកឃើញក៏បានគេចខ្លួនបាត់។ ប្រភពដដែលបានបញ្ជាក់ទៀតថា វាមិនមែនជាលើកទីមួយទេ ដែលឈើគ្មានប៉ាស្ពរ័ឆ្លងដែន ដោយខុសច្បាប់តាមច្រកនេះមកកម្ពុជា ហើយឈ្មួញក៏មានខ្នង និងបុណ្យសក្តិ មិនណយដែរដែលហ៊ានរកស៊ីដោយមិនក្រែងបែបនេះ។ មួយវិញទៀត វាអាចជាការរៀបចំផ្លូវ និងពេលវេលា សម្រាប់បើកភ្លើងខៀវនាំចូលឈើនេះតែទំនងជាចែលផលប្រយោជន៍គ្នាមិនស្មើទើបឈាន ដល់ការចាប់យក ស្នាដៃ៕

photo_2016-09-11_10-01-20

photo_2016-09-11_10-01-30

មតិយោបល់