ព័ត៌មានជាតិ

​កម្មករសំណង់ដេកស្លាប់ ក្នុងរោងដ៏កម្សត់

ភ្នំពេញ: បុរសម្នាក់បានដេកស្លាប់ក្នុងរោងដ៏កម្សត់មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៤០នាទីថ្ងែទី១២ កញ្ញា ២០១៦ ស្ថិតក្នុងដីឡូ មួយកន្លែង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហាវ ភេទ ប្រុស អាយុ៥៧ឆ្នាំ មុខរបរ កម្មករ សំណង់ចល័ត មានស្រុកកំណើតនៅ ភូមិសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បច្ចប្បន្នស្នាក់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុកម្លាំងជំនាញចុះទៅធ្វើកោសល្យវិច័យសន្និដ្ឋានថា ជនរងគ្រោះខ្យល់គរស្លាប់ ព្រោះតាមសេចក្តីរាយការណ៍ថា នៅល្ងាចថ្ងៃកើតហេតុ រូបគាត់បានផឹកស្រា រួចចូលទៅដេក ពិនិត្យចប់សពបានប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើតាមប្រពៃណី៕

photo_2016-09-12_11-54-56

photo_2016-09-12_11-54-48

photo_2016-09-12_11-54-50

photo_2016-09-12_11-54-52

photo_2016-09-12_11-54-54

មតិយោបល់