ពោធិ៍សាត់ៈ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី មានករណីអគ្គិភ័យមួយ បណ្តាលឲ្យឆេះអគារសាលាបឋមសិក្សាកែវវិជ័យ អស់ចំនួន០១ខ្នង ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តារ ដែលមានទំហំ ៦ម៉ែត្រ x ៣២ម៉ែត្រ មានចំនួន០៤បន្ទប់ ស្ថិតក្នុងភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យងាប់គោចំនួន០២ក្បាល និងរងរបួសស្រាល លោកគ្រូដែលប្រចាំការម្នាក់ឈ្មោះ អ៊ុយ លាងហាក់ ភេទប្រុស អាយុ៤៨ឆ្នាំ ជានាយកសាលាបឋមសិក្សាកែវវិជ័យ ។
មូលហេតុ៖ ទុស្សេខ្សែភ្លើង ។
ហេតុការណ៍នេះ មានកម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍ ដោយរថយន្តអគ្គិភ័យចំនួន០២គ្រឿង ។ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងចំនួន០១គ្រឿង និងរថយន្តអគ្គិភ័យ របស់ស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ចំនួន០១គ្រឿង ។ ដោយប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង ៕


មតិយោបល់