ព័ត៌មានជាតិ

លោក នេត សារឿន ជំរុញឲ្យមន្រ្ដីនគរបាល ពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍

ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សារឿន នៅក្នុងកិច្ចប្រជុំ នាព្រឺកថ្ងៃទី១២ កញ្ញា បានលើកឡើងថា សូមឲ្យមន្រ្តីនគរបាល ទូរទាំងប្រទេស បង្កើនការពង្រឹងច្បាប់ចរចរាណ៍ ឲ្យល្អជាងមុន ។

ការលើកឡើងបែបនេះបានធ្វើឡើង ក្នុងពិធីប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំបន្ថែមលេខ០២៩ ស.ណ.ន. ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្តីពីការអនុវត្តនីតិវិធី នៃការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ការលើកទឹកចិត្តដល់មន្រ្តីនគរបាល ចរាចរណ៍ផ្លូវគោក និងទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពី អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋាន ភស្តុភារនិងហិរញ្ញវត្ថុ សេនាធិការដ្ឋានអគ្គស្នងការដ្ឋាន នគរបាលជាតិ នាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលចរាចរណ៍និង សណ្តាប់ធ្នាប់សាធារណៈ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំង២៥ ។

ក្នុងអង្គប្រជុំផ្សព្វផ្សាយ នាយឧត្តមសេនីយ៍អគ្គនាយកសវនកម្មផ្ទៃ ក្នុងបានមានប្រសាសន៍ថា ដើម្បីធានាប្រសិទ្ធភាព នៃការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រកបដោយតម្លាភាព និងគណនេយ្យភាព សមត្ថកិច្ចនគរបាល ចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចសហការ ឲ្យកាន់តែល្អប្រសើរ គ្រប់ប្រតិបត្តិការ គ្រប់បណ្ដាអង្គភាព ស្នងការដ្ឋាននគរបាល រាជធានី ខេត្ត ត្រូវបែងចែកប្រាក់រង្វាន់ ឲ្យសមធម៌ក្នុងអង្គភាពនីមួយៗ ស្របតាមចំនួន នៃប្រាក់ចំណូលសរុបពី ការផាកពិន័យ ដែលអង្គភាពនីមួយៗ ទទួលបានជាក់ស្ដែង ។

ក្នុងពេលបំពេញភារកិច្ច សមត្ថកិច្ចនគរបាល ត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ វិជ្ជាជីវៈ របស់កងកម្លាំង នគរបាលជាតិ មានអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសា ថ្លៃថ្នូរ និងម៉ឺងម៉ាត់ក្នុងការងារ ដើម្បីផ្តល់សេវាជូន ប្រជាពលរដ្ឋ។ ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍អគ្គនាយក បានអំពាវនាវដល់ ប្រជាពលរដ្ឋ គ្រប់រូបត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីកាត់គ្រោះថ្នាក់ និងលើកស្ទួយកិត្យានុភាពជាតិ ៕

photo_2016-09-12_15-30-30photo_2016-09-12_15-30-27photo_2016-09-12_15-30-24photo_2016-09-12_15-30-21photo_2016-09-12_15-30-18photo_2016-09-12_15-30-16photo_2016-09-12_15-30-12photo_2016-09-12_15-30-02photo_2016-09-12_15-30-02 photo_2016-09-12_15-30-12 photo_2016-09-12_15-30-16 photo_2016-09-12_15-30-18 photo_2016-09-12_15-30-21 photo_2016-09-12_15-30-24 photo_2016-09-12_15-30-27 photo_2016-09-12_15-30-30

មតិយោបល់