ព័ត៌មានសុខភាព

អស្ចារ្យមែន! គ្រាប់ល្ហុងអាចព្យាបាលជំងឺមហារីក ពោះវៀន ថ្លើម តម្រងនោម និង…

បរទេសៈ ល្ហុង គឺជាផ្លែឈើដ៏ឆ្ងាញ់ពិសា ហើយថែមទាំងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព ព្រោះវាសម្បូរទៅដោយជាតិសរសៃ, កាល់ស្យូម, ផូស្វ័រ, ជាតិដែក, វីតាមីន ដែលជួយជំរុញចលនាពោះវៀន និងប្រព័ន្ធភាពស៊ាំ។

ទោះជាយ៉ាងណា នៅពេលទទួលទានមនុស្សភាគច្រើនតែងតែបោះគ្រាប់ល្ហុងចោល ដោយសារតែមិនទាន់ដឹង អំពីគុណប្រយោជន៍ដ៏សំខាន់របស់វា។ តើអ្នកចង់ដឹងទេ គ្រាប់ល្ហុងមានគុណសម្បត្តិយ៉ាងណាសម្រាប់សុខភាព?

ខាងក្រោមនេះ គឺជាបញ្ជីនៃអត្ថប្រយោជន៍ដែលបានមកពីការទទួលទានគ្រាប់ល្ហុង៖

ជំងឺថ្លើម
គ្រាប់ល្ហុងមានសារធាតុចិញ្ចឹមចាំបាច់បំផុត ក្នុងការព្យាបាលជំងឺថ្លើម។ អ្នកគ្រាប់តែកិនគ្រាប់ល្ហុង ៥ទៅ ៦គ្រាប់ ដាក់ជាមួយអាហារ ឬទឹក ជាពិសេសទឹកក្រូចឆ្មា។ សូមព្យាយាមធ្វើបែបនេះឲ្យបាន ៣០ថ្ងៃ។

លើសពីនេះទៅទៀត ការបរិភោគគ្រាប់ល្ហុងក្នុងបរិមាណតិចតួចបានទៀងទាត់ អាចជួយបន្សាបជាតិពុលក្នុងថ្លើម និងការពារថ្លើមមិនឲ្យកើតជំងឺ។

ជំងឺតម្រនោម
អ្នកដែលមានបញ្ហាខូចតម្រងនោម អាចទទួលទានគ្រាប់ល្ហុងបានរៀងរាលថ្ងៃបាន។ ម្យ៉ាងវិញទៀត ទាក់ទងនឹងជាតិពុលដែលមាននៅក្នុងតម្រងនោមក៏អាចបណ្តេញយ៉ាងងាយ។

ជំងឺមហារីក
គ្រាប់ល្ហុងមានផ្ទុកសារធាតុម្យ៉ាងដែលហៅថា isothiocyanate អាចព្យាបាលជំងឺ មហារីកពោះវៀនធំ, សុដន់, សួត, ឈាម និងក្រពេញប្រូស្តាត។

ប្រឆាំងនឹងការរលាក

គ្រាប់ល្ហុងជាភ្នាក់ងារប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា ដែលធ្វើឲ្យវាមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយជំងឺរលាកសន្លាក់, ឈឺសន្លាក់, ហើម និងឡើងក្រហម។

ប្រឆាំងបាក់តេរី និងមេរោគ
គ្រាន់តែគ្រាប់ល្ហុងបន្តិចបន្តួច អាចសម្លាប់បាក់តេរីមួយចំនួន ព្រមទាំងដោះស្រាយការពុលអាហារ។ មិនតែប៉ុណ្ណោះ គ្រាប់ល្ហុងទទួលបានជោគជ័យក្នុងការព្យាបាលជំងឺគ្រុនឈាម, គ្រុនពោះវៀន និងជំងឺផ្សេងៗទៀត។ (ឧទាហរណ៍ គ្រាប់ល្ហុងជាមួយនឹងទឹកដោះគោ គឺជាឱសថល្អបំផុតសម្រាប់ជំងឺគ្រុនពោះវៀន វិធីនេះត្រូវបានប្រើនៅក្នុងប្រទេស នីហ្សេរីយ៉ា)។

បំផ្លាញ់ប៉ារ៉ាស៊ីត
គ្រាប់ល្ហុងមានផ្ទុកអាកាល់ឡាំងដែលគេហៅថា “carpaine” មានប្រយោជន៍ប្រឆាំងនឹងពពួកដង្កូវក្នុងពោះវៀន និងមេរោគប៉ារ៉ាស៊ីត។ បើយោងតាមការសិក្សា កុមារនៅក្នុងប្រទេសនីហ្សេរីយ៉ា បានទទួលទានទឹកគ្រាប់ល្ហុង ដើម្បីកម្ចាត់មេរោគក្នុងពោះវៀន ដោយប្រើពេលតែ៧ថ្ងៃប៉ុណ្ណោះ។

ជាថ្នាំពន្យាកំណើត
តាមការស្រាវជ្រាវបានបង្ហាញថា ការបរិភោគគ្រាប់ល្ហុងអាចកាត់បន្ថយការផលិតមេជីវិតឈ្មោលមិនឲ្យមានចំណង់ខ្លាំង។ វាត្រូវបាគេដឹងថា ទាំងបុរសទាំងស្ត្រីនៅឧបទ្វីបឥណ្ឌា និងផ្នែកខ្លះនៃតំបន់អាស៊ីអាគ្នេយ៍ បានប្រើប្រាស់គ្រាប់ល្ហុងជាថ្នាំពន្យាកំណើតរហូតមកដល់សតវត្សឥឡូវនេះ។

ជំនួយការរំលាយអាហារ
ទាំងគ្រាប់ខ្ចី និងទុំ មានផ្ទុកអង់ហ្ស៊ីមកម្រិតខ្ពស់ដូចគ្នា។ អង់ហ្ស៊ីមនេះ មានអត្ថប្រយោជន៍ណាស់សម្រាប់ការរំលាយប្រូតេអ៊ីនដែលបានមកពីចំណីអាហារ។

តើគួរតែបរិភោគគ្រាប់ល្ហុងដូចម្តេច ដើម្បីទទួលបានប្រសិទ្ធិភាព?
មានវិធីច្រើនយ៉ាងក្នុងការប្រើប្រាស់គ្រាប់ល្ហុង ប៉ុន្តែអ្នកអាចបរិភោគឆៅ ដោយយកគ្រាប់ល្ហុង ៥ ទៅ ៦គ្រាប់មកកិនឲ្យម៉ត់ដាក់នៅក្នុងអាហារដូចជាម្រេច, ដាក់នៅក្នុងទឹកដោះគោ ឬទឹកឃ្មុំក៏បាន។

ចំណាំ៖ ចំពោះស្ត្រីដែលមានផ្ទៃពោះ ឬកំពុងតែបំបៅដោះកូន គួរតែចៀសវាង។ ជាពិសេសកុមារ ព្រោះគ្រាប់ល្ហុងមានផ្ទុកសារធាតុប្រឆាំងប៉ារ៉ាស៊ីតកម្រិតខ្ពស់ ដែលមានអនុភាពខ្លាំងលើសកម្លាំងកុមារ ដូច្នេះអ្នកគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យមុនពេលឲ្យពួកគេទទួលទាន៕

benefits-babaya-seed

មតិយោបល់