ព័ត៌មានជាតិ

ទីបំផុតរកឃើញហើយ ម្ចាស់ចម្ការចង់ផឹកស្រា រកអីក្លែមមិនបាន នាំបក្ខពួកលួចកាប់គោរបស់ប្រជាពលរដ្ឋផឹកលេង

រតនគិរី: គោញីមួយក្បាលត្រូវបានចោរលួួចយកទៅសម្លាប់យកសាច់ចែកគ្នាក្លែមស្រាក្នុងចម្ការមួយកន្លែងនៅស្រុកលំផាត់។ ដោយមានពាក្យបណ្តឹងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះមានឈ្មោះយ៉ូន គ ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិណងហៃ ឃុំសេដាស្រុកលំផាត់ ខេត្តរតនគិរី។

គាត់បានបាត់គោញីចំនួន១ក្បាល កាលពីយប់លុះព្រឹកឡើងទើបបានគាត់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគបាលប៉ុស្តិ៍ឃុំសេដា ស្រុកលំផាត់ហើយកម្លាំងប៉ុស្តិ៍បានចុះទៅធ្វើការស្រាវជ្រាវរកឃើញវត្ថុតាងដូចជាសាច់គោស្រស់ៗដាក់ក្នុងឆ្នាំងក្បាលគោមួយជើងគោ៤ ដែលពួកគេដាក់ក្នុងការុងស នៅក្នុងដីចម្ការមួយកន្លែង ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យដើើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ដោយឡែកលោកនូ ថេអភិបាលស្រុកលំផាត់បានប្រាប់តាមទូរស័ព្ទថា ខណ:ពេលនេះសមត្ថកិច្ចកំពុងហៅម្ចាស់ចម្ការទៅសួរនាំយ៉ាងណានោះទាក់ទិនទៅនឹងករណីខាងលើ។

លោក អភិបាលស្រុកបានប្រាប់បន្តថា ម្ចាស់ចម្ការឈ្មោះ គី នីន ភេទប្រុសអាយុ៤២ ឆ្នាំជនជាតិខ្មែរមុខរបធ្វើចម្ការរស់នៅភូមិ-ឃំុខាងលើបានលួចគោប្រាកដមែនដោយរួមគំនិតជាមួយបក្ខពួក២ទៅ៣នាក់ទៀតឥឡូវសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកចាប់ខ្លួនបក្ខពួកទាំងនោះដើម្បើយកមកផ្តន្ទាទោសចំពោះមុខច្បាប់៕

photo_2016-09-12_21-20-17

photo_2016-09-12_21-20-21

លួចកាប់គោ

លួចកាប់គោ

លួចកាប់គោ

មតិយោបល់