ព័ត៌មានជាតិ

រថយន្តតាក់ស៊ី ០៣គ្រឿង ត្រូវអាជ្ញាធរអូសមកសាលាខណ្ឌសែនសុខ បន្ទាប់ពីចតចាប់ម៉ូយ

ភ្នំពេញ: រថយន្តតាក់សី០ុ៣គ្រឿងត្រូវបានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌសែនសុខឃាត់យកមកសាលាខណ្ឌ ដោយការឃាត់រថយន្តខាងនេះធ្វើឡើងនៅម៉ោង៩ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្តរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបររថយន្តទាំង៣គ្រឿងខាងលើមានឈ្មោះទី១ ឈឹម ចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជ្រុងស្រឡៅ ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ទី២ឈ្មោះ ពុំ អៀង ភេទប្រុសអាយុ ៣៦ឆ្នាំរស់នៅស្រុកបារ៉ាយ ខេត្តកំពង់ធំ ទី៣ឈ្មោះង៉ូវ ដេន ភេទប្រុសអាយុ២៩ឆ្នាំរស់នៅឃុំស្វាយតឿស្រុស្វាយទាបខេត្តស្វាយរៀង។
បើតាមសំដីរបស់អ្នកបើករថយន្តខាងលើបានបញ្ជាក់ឲ្យដឹងថា ពួកគាត់គ្រាន់តែឈប់ឲ្យភ្ញៀវចុះស្រាប់តែកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដកសោររថយន្តពួកគាត់បើកយកមកសាលាខណ្ឌតែម្តង។

ជុំវិញករណីខាងលើនេះផងដែលោក សាំងសុភ័ក្ត្រ វិចិត្រ អភិបាលរងខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ឲ្យដឹងថា រថយន្តដែលអាជ្ញាធ័រខណ្ឌឃាត់យកសាលាខណ្ឌនេះដោយសារពួកគាត់ចាប់ម៉ូយយ៉ាងអណាធិបតេយ្យតាមបណ្តោយវិថីសហពន្ធ័រុស្សីដែលធ្វើឲ្យបះពលសណ្តាប់ធ្នាប់សាធារណ:៕

photo_2016-09-12_21-39-55

photo_2016-09-12_21-39-58

photo_2016-09-12_21-40-01

photo_2016-09-12_21-40-07

មតិយោបល់