ព័ត៌មានជាតិ

ទើបបែកការណ៍! ជួញដូរគ្រឿងញៀន៧ដង ក្នុងពន្ធនាគារខេត្តកណ្ដាល ទើបសមត្ថកិច្ចចាប់បាន

កណ្តាល: ស្រ្តីវ័យចំណាស់ម្នាក់ បានប្រើល្បិចយកគ្រឿងញៀនបង្កប់ក្នុងគ្រាប់ស្វាយ យកទៅឲ្យកូនប្រុសខ្លួនឯងជួញដូរក្នុងពន្ធនាគារខេត្តកណ្តាល បាន០៧ដង ទើបបែកការ។

ករណីជួញដូរគ្រឿងញៀនយកចូលពន្ធនាគារខេត្តកណ្តាលនេះ គឺត្រូវបានបង្ក្រាបក្រោមកិច្ចសហការ រវាងពន្ធនាការខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានធ្វើឡើងកាលពីវេលាម៉ោង ២ និង៥០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងពន្ធនាគារខេត្តកណ្តាលតែម្តង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ សាត បូរ៉ានី ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកវត្ថុតាងចាប់បាន គឺមានថ្នាំញៀនប្រភេទម៉ាទឹកកក១០កញ្ចប់ មធ្យម, គ្រាប់ស្វាយ០២គ្រាប់ សម្រាប់លាក់គ្រឿងញៀន។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មន្ត្រីអនុរក្សពន្ធនាគារប្រចាំការនៅច្រកត្រួតពិនិត្យពន្ធនាគារខេត្តកណ្តាលមានការសង្ស័យទៅលើឈ្មោះ សាត បូរ៉ានី (ត្រូវជាម្តាយ) ដែលមកសួរសុខទុក្ខទណ្ឌិតឈ្មោះ ជឹម រដ្ឋា ហៅកែប ជាប់ទោសពីបទ លួច មានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅភូមិថ្មី សង្កាត់តាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១១ សង្ស័យមាននាំសារធាតុញៀនខុសច្បាប់ចូលក្នុងពន្ធនាគារ។

ដោយទទួលបានកិច្ចសហការពីមន្ត្រីពន្ធនាគារខេត្តកណ្តាល មន្ត្រីជំនាញ បានចុះសហការនិងធ្វើការត្រួតពិនិត្យលើគ្រាប់ស្វាយដែលជនសង្ស័យបានលាក់គ្រឿងញៀននៅខាងក្នុង បាន១០កញ្ចប់ មធ្យម ។ជនសង្ស័យ រួមជាមួយវត្ថុតាងកម្លាំងជំនាញកំពុងបន្តនីតិវិធី ចាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ផងដែរថា កន្លងមកទណ្ឌិតតឈ្មោះ ជឹម រដ្ឋា ហៅកែប គឺធ្លាប់ធ្វើការជួញដូរគ្រឿងញៀននៅក្នងពន្ធនាគារ០៧ដងរួចមកហើយ៕

photo_2016-09-12_20-46-14

photo_2016-09-12_20-46-18

photo_2016-09-12_20-46-21

photo_2016-09-12_20-46-24

photo_2016-09-12_20-46-29

photo_2016-09-12_20-46-34

photo_2016-09-12_20-46-37

photo_2016-09-12_20-46-41

photo_2016-09-12_20-46-47

photo_2016-09-12_20-46-50

photo_2016-09-12_20-46-54

photo_2016-09-12_20-46-59

photo_2016-09-12_20-47-02

photo_2016-09-12_20-47-06

photo_2016-09-12_20-47-09

photo_2016-09-12_20-47-12

មតិយោបល់