ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងធនធានទឹក ជូនដំណឹងបន្ថែមឲ្យប្រុងប្រយ័ត្ន ចំពោះបាតុភូតភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ: ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានជូនដំណឹងបន្ថែមពីស្ថានភាពអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ដោយបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយចំពោះប្រជានេសាទ និងអ្នកទេសចរតាមកោះនានា ក្នុងលំហសមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងក៏បានបញ្ជាក់ផងដែរថា ខណ:ដែលបច្ចុប្បន្នជ្រលងសម្ពាធទាបបាន និងកំពុងគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនេះក៏មានវិសម្ពាធទាបមួយកើតឡើងនៅភាគកណ្ដាលសមុទ្រចិនខាងត្បូង ដែលវិសម្ពាធទាបនេះ អាចវិវត្តទៅជាកូនព្យុះ (TS) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ដែលព្យុះនេះ នឹងធ្វើដំណើរឆ្ពោះទៅទិសពាយ័ព្យក្នុងល្បឿន២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ស្ថានភាពបែបនេះ នឹងបង្កឲ្យកើតមានភ្លៀងធ្លាក់ពីតិចទៅច្រើនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

មតិយោបល់