ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយបុកម៉ូតូឌ្រីមយោធាស័ក្តិ៤ខ្ទាតជាង២០ម៉ែត្រស្លាប់មួយរំពេច

ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយដឹកត្រីមួយគ្រឿងបើកបោះពួយយ៉ាងលឿនបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយ
បុរសជាមន្ត្រីយោធាម្នាក់ខ្ទាតប៉ើជាង២០ម៉ែត្រស្លាប់មួយរំពេច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ខែឧសភាឆ្នាំ២០១៩ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ជិតនិងតំបន់សេដ្ឋកិច្ចពិសេសកំបូល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។

សពជនរងគ្រោះឈ្មោះសុខ សៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីយោធា នៅអង្គភាពកងពលតូចលេខ៧០ មានឋាន្តរៈស័ក្តិវីរសេនីយ៍ត្រីពាក់ស័ក្ត៤ មានស្រុកកំណើត ភូមិពពក ឃុំអំពិល ស្រុករមាហែក ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តហ៊ីយ៉ាន់ដាយដឹកត្រីពណ៌សមួយគ្រឿងពាក់ស្លាកលេខកំពត2B 0698ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុង
ល្បឿនលឿនដូចហោះខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HA 7232បើកបរដោយបុរសជាមន្ត្រីយោធាម្នាក់បញ្ច្រាស់ទិដៅគ្នាពីកើតបានរេចង្កូតមកខាងឆ្វេងដៃចូលមក
ចំណីផ្លូវខាងរថយន្តបុកពេញទំហឹងបណ្តោយឲ្យខ្ទាតប៉ើងជាង២០ម៉ែត្របោកក្បាលនិងកញ្ចក់រថយន្តស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ។បន្ទាប់មកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់នៅតែអ្នករួមដំណើរត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាម។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ជូនរថយន្តសង្គ្រោះបន្ទាន់៧១១ដឹកយកទៅតម្កល់ទុកនៅក្នុង អង្គភាពរងចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់