ព័ត៌មានជាតិ

លោក អ៊ុយ សំអាត ​បន្ដ​ជំរុញការ​ខួង​អណ្តូងទឹក​ ស្តា​រអាង​និង​សង់ផ្ទះ​ជូន​យោធិន​ពិការ​៣១៧ ​តេជោ​-​ភ្នំ​ឆ័​ត្រ

បន្ទាយមានជ័យៈ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ បានចុះពិនិត្យ និងជំរុញការខួងអណ្តូងទឹក ស្តារអាងនិងសង់ផ្ទះជូនយោធិនពិការ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោ-ភ្នំឆ័ត្រ ។

ការចុះពិនិត្យ និងជម្រុញការខួងអណ្តូងទឹក ស្តារអាង និងសង់ផ្ទះជូនយោធិនពិការ នេះដែរ ក៏មានការចូលរួមពីសំណាក់លោក លី សារី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងសមាជិកកាកបាទក្រហម ជាច្រើនរូបទៀត ។

លោកឧត្តមសេនីយ៍ ទុយ ប៊ុនលី ប្រធានមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោ-ភ្នំឆ័ត្រ បានឲ្យដឹងថា មណ្ឌលនេះ បង្កើតឡើងនៅឆ្នាំ២០១២ មានផ្ទៃដី១.០០០ហិចតា បច្ចុប្បន្នមានយោធិនចំនួន៤០០គ្រួសារ មនុស្សរាយ១.៧៥០នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងចំនួន១.១១១នាក់។ ហើយមានអគារទីចាត់ការ១ សាលប្រជុំ១ សាលាបណ្តុះបណ្តាល១ សាលាបឋមសិក្សា១ អនុវិទ្យាល័យ១ វត្ត១ មានអាងទឹកធំ២ អណ្តូងទឹក៣០ ក្នុងនោះជីកថ្មីដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន ។

លោកបន្តថា ក្នុងមណ្ឌលមានផលិតកម្មលក្ខណៈ គ្រួសារនិងអាជីវកម្មដូចជាដាំ ដំឡូងមី ស្រូវ ដំណាំស្បៀង ដំណាំបន្លែបង្ការ ផ្កា និងការចិញ្ចឹមសត្វចម្រុះ ។

ជាមួយគ្នានេះ លោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហម កម្ពុជា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសរសើរដល់ប្រធានមណ្ឌល និងសហការី រួមនិងអ្នកម៉ៅការដែលបាន និងកំពុងខិតខំប្រឹងប្រែង ខួងអណ្តូងទឹក ស្តារ អាងនិងសង់ផ្ទះជូនយោធិនពិការ និងទីទ័លលំបាក ។

លោក ក៏អរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជួយជីកស្រះនិងក្រសួងធនធានទឹកជួយស្តារអាងមុខប្រាសាទសំរោង ដើម្បីឲ្យឆ្នាំក្រោយៗ មាននិងធានាទឹកប្រើប្រាស់ និងស្រោចស្រពគ្រប់គ្រាន់ក្នុងមណ្ឌល ក៏ដូចពលរដ្ឋមូលដ្ឋានទីនោះ ៕

%e1%9e%9f%e1%9f%92%e1%9e%8a%e1%9e%b6%e1%9e%9a%e1%9e%91%e1%9e%b9%e1%9e%80-1%e1%9e%9f%e1%9f%92%e1%9e%8a%e1%9e%b6%e1%9e%9a%e1%9e%91%e1%9e%b9%e1%9e%80-2%e1%9e%9f%e1%9f%92%e1%9e%8a%e1%9e%b6%e1%9e%9a%e1%9e%91%e1%9e%b9%e1%9e%80-3%e1%9e%9f%e1%9f%92%e1%9e%8a%e1%9e%b6%e1%9e%9a%e1%9e%91%e1%9e%b9%e1%9e%80-4%e1%9e%9f%e1%9f%92%e1%9e%8a%e1%9e%b6%e1%9e%9a%e1%9e%91%e1%9e%b9%e1%9e%80-5

មតិយោបល់