ព័ត៌មានកីឡា

AFF U19៖ ត្រួសៗពីជំនួបរវាង កម្ពុជា និង ឡាវ នៅថ្ងៃទី១៤ ស្អែកនេះ

ក្រុុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងត្រូវប៉ះ U19 ឡាវ នាល្ងាចថ្ងៃទី ១៤ ខែកញ្ញា ស្អែកនេះ នៅទីលានហ្វឹកហាត់សាលាបាល់ទាត់ជាតិវៀតណាម វេលាម៉ោង៤ល្ងាច។

ក្រោយចាញ់អូស្ត្រាលី ២-០ ក្នុងជំនួបបើកឆាកកាលពីម្សិលមិញ ក្រុមគោព្រៃត្រូវរ៉ាប់រងរកពិន្ទុនៅប្រកួតទី២នេះ។ ចំណែកក្រុមឡាវ ដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន បានចាញ់ថៃ ២-១។

lao

ប្រវត្តិជួបគ្នាកាលឆ្នាំកន្លងទៅ កម្ពុជា បានត្រឹមស្មើឡាវ ០-០ នៅទឹកដីឡាវ។ បន្ថែមលើនេះកម្ពុជា បានត្រឹមខកចិត្តដែលធ្លាក់ត្រឹមវគ្គចែកពូល ទោះស្មើពិន្ទុឡាវ តែចាញ់គ្រាប់បាល់ចំណេញតែ១គ្រាប់ប៉ុណ្ណោះ។

ពូលជាមួយគ្នា ស្អែកនេះផងដែរ អូស្ត្រាលី និងប៉ះ មីយ៉ាន់ម៉ា ចំណែក ឥណ្ឌូនេស៊ី ប៉ះក្រុមខ្លាំង ថៃ ។

u19-vs-australian_sport_12-09-16_hanoi-22

 

មតិយោបល់