ភ្នំពេញៈ សិស្សវិទ្យាល័យជម្ពូវ័ន្តចំនួន៣នាក់ និងកម្មករកាត់ដេរម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍សំរោងក្រោម ឃាត់ខ្លួន ខណៈពួកគេកំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះមួយកន្លែងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិសំរោងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១.ឈ្មោះ នួន លីគង់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី២.ឈ្មោះ ចន្ថា ចាន់ថន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី៣.ឈ្មោះ សុខ ពិសី ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ សិស្សស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី៤.ឈ្មោះ មាន សំណាង ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកម្មករកាត់ដេរ ស្នាក់នៅភូមិចំការស្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងដែលដកហូតបានរួមមាន ៖ ឧបករណ៍ប្រើប្រាស់មួយចំនួន។
លោកអនុសេនីយ៍ឯក អ៊ឹម កាក់ នាយប៉ុស្តិ៍សំរោងក្រោមបានឲ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ កម្លាំងរបស់លោកបានធ្វើការតាមដានស្រាវជ្រាវជាយូរមកហើយ ទើបនៅថ្ងៃកើតហេតុ ប្រទះឃើញជនសង្ស័យខាងលើកំពុងតែប្រើប្រាស់នូវសារធាតុញៀន ក៏ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ឃាត់ខ្លួនជនសង្ស័យទាំងនេះ រួមទាំងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន។
ក្រោយពីឃាត់ខ្លួនកម្លាំងនគរបាលប៉ុស្ដិ៍សំរោងក្រោម បានបញ្ជូនខ្លួនជនសង្ស័យទាំង៤នាក់ទៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/a8bzJ30ryc8
មតិយោបល់