ព័ត៌មានជាតិ

បញ្ជូនខ្លួនជនពាក់ព័ន្ធគ្រឿងញៀន៣នាក់ ទៅសាលាដំបូងខេត្ត

ប៉ៃលិនៈជនសង្ស័យ៣នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនៃស្នងការនគរបាលខេត្តប៉ៃលិន បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ពីបទប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តខាងលើនេះ ទី០១ឈ្មោះ គឹម កញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ ,ទី០២ ឈ្មោះ ឃ្លី វ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ អ្នកទាំង០២នាក់ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងទី៣ ឈ្មោះ ជួប ពៅ ហៅលាង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ សួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយជនសង្ស័យឈ្មោះ ជួប ពៅ ហៅលាង ជាម្ចាស់ម៉ូតូធ្វើចរាចរ ប្រើប្រាស់និងជួញដូរគ្រឿងញៀន ជិះម៉ូតូម៉ាក ឌ្រីមសេ១២៥ ពណ៌ខ្មៅស្លាកលេខ បាត់ដំបង1A-1035 ។

សមត្ថកិច្ច បានបន្ដថា ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦កន្លងមក។ ក្រោយពីឃាត់ខ្លួនរួច ជំនាញដកហូតនូវ សារធាតុញៀន ប្រភេទថ្នាំយ៉ាម៉ា ចំនួន០៣គ្រាប់ ព្រមទាំងឧបករណ៍ ជក់មួយចំនួនផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់វិធានការតាមនីតិវិធី ៕

បង្ក្រាបគ្រឿងញៀនបង្ក្រាបគ្រឿងញៀន

មតិយោបល់