ព័ត៌មានជាតិ

Update៖ ចំនួនមនុស្សស្លាប់ ដោយសារព្យុះទីហ្វុង Hagibis វាយប្រហារនៅជប៉ុន កើនទ្បើងដល់ទៅ ៣៥ នាក់ហើយ

ជប៉ុនៈ ក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់ បានធ្វើការស្វែង រកតាំងពីព្រឹកព្រលឹម នៅថ្ងៃច័ន្ទ ដើម្បីជួយប្រជាជនរងគ្រោះ ដែលជាប់ ដោយការបាក់ដី និងទឹកជំនន់ នៅក្នុងប្រទេស បន្ទាប់ពីព្យុះទីហ្វុងដ៏ខ្លាំងក្លា បានសម្លាប់មនុស្សរហូតដល់ ៣៥ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

ព្យុះ​ Hagibis បាន​ធ្វើដំណើរ​រសាយ​ទៅ​ឆ្ងាយ​ចេញពី​ប្រទេស​ជប៉ុន កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ប៉ុន្តែវា​បាន​បក់បោក​កាត់​រាជធានី​តូ​ក្យូ​ បណ្ដាលឲ្យរង​ការបំផ្លិចបំផ្លាញ​នៅ​តំបន់​ជុំវិញ​នៃ​ទីក្រុង​ផងដែរ។​

ក្រុមអ្នក​ជួយ​សង្គ្រោះ​ជាង​១០ម៉ឺន​នាក់ ព្រមទាំង​កងកម្លាំងចំនួន​៣១.០០០ នាក់​ នៅតែបន្តស្វែងរក​អ្នក​នៅ​រស់រានមានជីវិត ​តាម​គំនរ​បាក់បែក​ តាំងពី​យប់​ថ្ងៃអាទិត្យ​ដល់​ព្រឹកថ្ងៃ​ច័ន្ទ​នេះ ហើយក៏បាន​ព្យាយាម​ទៅកាន់តំបន់​រងគ្រោះ​ដែលមានមនុស្ស​ជាប់​នៅទីនោះ​​ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ បាន​បណ្តាលឲ្យ​បាក់​ដី ​និង​បង្កជា​ទឹកជំនន់ផងដែរ៕​

មតិយោបល់