ព័ត៌មានជាតិ

ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ មក​តាម​ច្រក​អន្តរជាតិ​ជាំ​សាង៉ាំ ពី​បទ​ឆ្លងដែន​ខុសច្បាប់​ កាប់​ឈើ​ក្រញូង​ ​

ឧត្តរមានជ័យ: ពលរដ្ឋខ្មែរម្នាក់ ត្រូវបានអាជា្ញធរថៃ បញ្ជូនមកតាមច្រកអន្តរជាតិជាំសាង៉ាំ កាលពីវេលាម៉ោង១៥និង២០ នាទី នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ច នគរបាលការពារព្រំដែនផ្លូវគោកលេខ៩០៥ បានឲ្យដឹងថា មូលហេតុ ដោយសារតែពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ លួចកាប់ឈើក្រញូង ហើយត្រូវក្រុមទាហានថៃ ចាប់ឃាត់ខ្លួននោះ មានឈ្មោះ ឌឹម អាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ពលរដ្ឋខ្មែររូបនេះ ត្រូវទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ពីបទឆ្លងដែនកាប់ឈើក្រញូង ក្នុងទឹកដីថៃ ។

សមត្ថកិច្ច បានបន្តទៀតថា ឡើងទៅកាប់ឈើក្រញូង តាមច្រកវាលខ្សាច់ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយត្រូវ ជាប់គុកនៅខេត្តស៊ីសាកេត ៕

sdfgsjddk

មតិយោបល់