ព័ត៌មានសិល្បៈ និងកម្សាន្ត

ទោងយោលលើអាកាសដ៏គួរឲ្យស្រៀវឆ្អឹង

ចិន: អ្នកទេសចរណ៍នាំគ្នាផ្អើលត្របាញ់ជើងគ្នាទៅជិះទោងយោលលើអាកាស ដែលនៅជ្រលងអាកាសមានភ្នំពីរខ្ពស់អមសងខាង នេះបើយោងតាមសារព័ត៌មានគេហទំព័រ Tv Pool បានចេញផ្សាយនាថ្ងៃទី១៣ ខែកញ្ញា។

វីដេអូបង្ហាញពីការយោលទោងដ៏ស្រៀវឆ្អឹងមួយនេះ ត្រូវបានបង្ហោះចេញពីគេហទំព័របណ្ដាញសង្គម Facebook ឈ្មោះ “Shanghaiist” ដែលគេបានថតអ្នកទេសចរណ៍នាំគ្នាយោលទោងនៅបរិវេនជ្រលងជ្រោះ មានសណ្ឋានខ្ពស់កប់អាកាសឯនោះ ពួកគេបាននាំគ្នាយោលលេងយ៉ាងសប្បាយក្អាកក្អាយ ដោយភ្លេចគិតពីការប្រុងប្រយ័ត្នសុវត្តិភាពជាចម្បងទៅហើយ នេះប្រសិនបើមានការធ្លោះធ្លោយ ប្រការណាមួយនេះ ក្រុមអ្នកទេសចរណ៍នឹងមានគ្រោះថ្នាក់ជាក់ជាមិនខានឡើយ។
swing
ល្បែងមួយនេះជាប្រការមិនគួរយកតម្រាប់តាមឡើយ សូមទស្សនាឃ្លីបខាងក្រោមនេះ

អេបិល

មតិយោបល់