ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អភិបាលរង និងនាយករដ្ឋបាលខណ្ឌមានជ័យរងការចោទថា អនុញ្ញាតឲ្យឈ្មួញសង់សំណង់រឹងមាំលើប្រឡាយ

ភ្នំពេញ: ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ បានប្រាប់ថា អភិបាលរងទទួលបន្ទុកផ្នែកសំណង់ និងនាយករដ្ឋបាលខណ្ឌមានជ័យ បើកដៃឲ្យម្ចាស់សំណង់ធំៗ សាងសង់សំណង់រឹងមាំលើប្រឡាយទឹកស្អុយ និងចាក់ដីលយចូលប្រឡាយ រំលោភបំពានយកដីចំណីប្រឡាយ ដែលធ្វើឲ្យមាត់ប្រឡាយរួមតូច។

អ្នករស់នៅតាមមាត់ប្រឡាយទឹកស្អុយផ្លូវ៣៧១បានឲ្យដឹងថា ម្ចាស់សំណង់ធំៗ ដែលកំពុងសាងសង់ស្របមាត់ប្រឡាយចាក់ដីលយចូលប្រឡាយរំលោភ បំពានយកដីចំណីប្រឡាយនោះ ភាគច្រើនសុទ្ធសឹងជាអ្នកមានលុយ និងមានអំណាច ដែលបានចំណាយលុយមួយចំនួនទៅឲ្យមន្ត្រីសាលាខណ្ឌមានជ័យ ដែលមានការពាក់ព័ន្ធ ទើបពួកគាត់អនុញ្ញាតឲ្យសាងសង់បែបនេះ ។ ដោយឡែកពលរដ្ឋណាដែលមិនមានលុយ ស្នើសុំសាងសង់លំនៅដ្ឋាន គឺអាជ្ញាធរមិនអនុញ្ញាតឲ្យសាងសង់ឡើយ។

ថ្មីៗនេះប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យបានអំពាវនាវឲ្យថ្នាក់ដឹកនាំរាជធានីភ្នំពេញជួយពិនិត្យមើល ចំពោះសំណង់រំលោភដីរដ្ឋតាមបណ្តោយផ្លូវ៣៧១ ដែលសាងសង់នៅលើដីប្រឡាយរដ្ឋនេះ ដែលត្រូវនាយករដ្ឋបាល និង អភិបាលរងទទួលបន្ទុកសំណង់ឲ្យសាងសង់។

សំណង់មិនមានច្បាប់ជាច្រើន នៅក្នុងតំបន់ហាមឃាត់របស់សាលារាជធានីភ្នំពេញតាមមាត់ប្រឡាយ ក្នុងសង្កាត់បឹងទំពន់ និង សង្កាត់ស្ទឹងមានជ័យតាមប្រឡាយមាត់បឹង ត្រូវបាននាយកដ្ឋបាលខណ្ឌមានជ័យ អនុញ្ញាតឲ្យសាងសង់ដោយទំហំទីតាំងសំណង់ក្នុងប្រឡាយនីមួយៗ អាចមានតម្លៃរាប់ពាន់ដុល្លារ ឬក៏អាចលើសពីនេះទៀត ទើបអាចសាងសង់លើមាត់ប្រឡាយបឹងរបស់រដ្ឋបាន។ នេះបើតាមការលើកឡើងពីប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៦ ទាក់ទិននឹងបញ្ហាចោទប្រកាន់នេះ នាយករដ្ឋបាលសាលាខណ្ឌ និងអភិបាលរងខណ្ឌមានជ័យ ដែលទទួលបន្ទុកផ្នែកសំណង់ Post News មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ហើយអង្គភាពយើងខ្ញុំត្រៀមបំភ្លឺជូនជានិច្ច ប្រសិនបើមានការចោទប្រកាន់៕

សំណង់ខុសច្បាប់

សំណង់ខុសច្បាប់

សំណង់ខុសច្បាប់

សំណង់ខុសច្បាប់

សំណង់ខុសច្បាប់

សំណង់ខុសច្បាប់

មតិយោបល់