ភ្នំពេញៈ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង បុកកង់បីឥណ្ឌពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកភាគីទាំងសង់ខាង មិនស្គាលអត្តសញ្ញាណទេ។
កើតហេតុកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ជិតមុខនិងរដ្ឋសភាចាស់ តាមបណ្ដោយផ្លូវ២៤០កែងនិងផ្លូវស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
បើតាមសម្ដីអ្នកឃើញហេតុការណ៍នេះ បានអោយដឹងថា មុនដំបូងគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RANGE ROVER ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AJ-8811 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន។ មកដល់កន្លែងកើតហេតុ ក៏មានកង់បីឥណ្ឌាមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីកើតទៅលិច មកដល់ចំណុចមុខរដ្ឋសភាសចាស់ រថយន្តរេចង្កូតខាងលើ ក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្ដាអោយភាគីខាងកង់បីឥណ្ឌា រងការខូចខាតយ៉ាងដំណំ ធ្លាក់កញ្ចក់ និងកៀបមនុស្សជាប់រងរបួសធ្ងន់ ភ្លាមៗនោះ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាម៊ុយយកទៅមន្ទីពេទ្យ។
ក្រោយកើតហេតុសមកិច្ចមូលដ្ឋាន បានចុះមកដល់ក៏ទាក់ទង បន្តទៅសមកិច្ច ចុះមកធ្វើការវាស់វែង យករថយន្តនិងកង់បីយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់