កំពង់ឆ្នាំងៈ ក្មេងប្រុសម្នាក់ ដើររើសខ្យងនៅតាមវាលស្រែ ហើយរអិលជើងធ្លាក់ចូលក្នុងស្រះ បណ្ដាលឲ្យលង់ទឹកស្លាប់ កាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចស្រះទឹករបស់ឈ្មោះ ចាន់ ថន ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច ដែលបានចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ សៅ សុដា ភេទប្រុសអាយុ១១ឆ្នាំ មានឪពុកឈ្មោះ សៅ យ៉េត អាយុ៥៧ឆ្នាំ ម្តាយឈ្មោះ ស៊ុ ខេង អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិឃុំស្រុកកើតហេតុ ។
សមត្ថកិច្ច បានបន្ដថា នៅមុនពេលកើតហេតុ ក្រុមក្មេងដែលរងគ្រោះ មានស្រីប្រុសដែលជាបងប្អូនជីដូនមួយ បាននាំគ្នាទៅដើរលេង និងដើររើសខ្យង តាមវាលស្រែ ខណៈដែលឪពុកម្តាយចេញទៅ ធ្វើការអស់ហើយកុមាររងគ្រោះបានរអិល ចូលក្នុងស្រះទឹក ដែលគេជីកយកអាចម៍ដី នៅកណ្តាលវាលស្រែ បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ។ ភ្លាមៗនោះក្រុមក្មេងៗ ទាំងអស់ដែលបាននាំគ្នា ទៅលេងទឹកស្រែកឆោឡោឡើង ហើយរត់ទៅហៅចាស់ៗ ក្នុងភូមិឲ្យមកជួយរាវរកក្មេងរងគ្រោះ ហើយក៏ប្រទះឃើញនៅក្នុង បាតស្រះនាំយកមកខាងលើ តែអ្វីដែលគួរឲ្យសោកស្តាយនោះ ក្មេងប្រុសរងគ្រោះខាងលើ បានស្លាប់បាត់ទៅហើយ ។
បច្នុប្បន្ន ក្រោយពេលកើតហេតុសពក្មេងប្រុស ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕



មតិយោបល់