ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ពីបទជួញដូរគ្រឿងញៀនទៅកាន់សាលាដំបូងខេត្ត

ស្វាយរៀង: កម្លាំងមន្ទីរយុត្តិធម៌ និងកម្លាំងមន្ទីរបច្ចេកទេសសន្តិសុខ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប ដឹកនាំដោយ​លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងអាវុធហត្ថខេត្តបានធ្វើប្រតិបត្តិការបង្រ្កាប មុខសញ្ញា ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនស្ថិតនៅភូមិ ស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ កាលពីវេលាម៉ោង៩នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ទៅកាន់​តុលាការ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦ ។

កងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់ នោះទី១ឈ្មោះ យ៉េត រដ្ឋា ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ទី២ឈ្មោះ សុក សាមឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ​ឫស្សីព្រៃ ឃុំកំពងចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ទី៣ឈ្មោះ ហាំ ស៊ីផា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់រស់នៅ​ភូមិអង្ក្រង ឃុំស្វាយ​រំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ក្នុងនោះដែរ អាវុធហត្ថដកហូតបាន ម៉្សៅក្រាមពណ៌សថ្លា ចំនួន ០៨កញ្ចប់ ( ០៤កញ្ចប់តូច ,៤កញ្ចប់ធំ ) ,ម៉ូតូចំនួន ០១គ្រឿង,ទូរសព្ទដៃ ចំនួន ០៦​គ្រឿង, កាំបិតចុងស្រួចប្រវែង ០,៤៥ម៉ែត្រ , សម្ភារ:ប្រើប្រាស់និងជក់គ្រឿងញៀន មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានអាវុធហត្ថឃាត់ខ្លួននៅការិយាល័យជំនាញអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងនិង បញ្ជូនទៅតុលាការនៅវេលាម៉ោង​២​រសៀលថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៦ នេះដើម្បីចាត់ការតាមនីតិវិធី ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់