ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅឃាតករដែលសម្លាប់ប្តីនឹងប្រពន្ធនៅស្រុកកញ្ចៀចចាប់ខ្លួនបានហើយ!

ព្រៃវែង: ឃាតករដែលបានសម្លាប់ជនរងគ្រោះពីរនាក់ប្តីប្រពន្ធនៅស្រុកកញ្ចៀចខេត្តព្រៃវែង កាល់ពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ យ៉ាងសាហាវឃោឃៅនោះត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគបាលខេត្តព្រៃវែងចាប់បានហើយកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគបាលខេត្តព្រៃវែងបានឲ្យអ្នកសារព័ត៌មានដឹងថា ក្រោយពីមានករណីឃាតកម្ម លើប្តីប្រពន្ធពីរនាក់រួចមកលោកបានកំណត់មុខសញ្ញាឲ្យកម្លាំងរបស់លោកចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវតាមប្រមាញ់រហូតឈានដល់ការចាប់ខ្លួនឃាតករបានមានឈ្មោះ ឆាយ ហេង ហៅតឹងរស់នៅភូមិឃុំជាមួយគ្នា។

លោកឧត្តមសេនីយ៍បានឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យនៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ ស្ថិតនៅចំណុចកើតហេតុនោះ ខ្លួនពិតជាបានសម្លាប់អ្នកទាំងពីរនាក់ប្តីប្រពន្ធពិតប្រាកដមែន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតកររូបនេះ បានសារភាពថា មូលហេតុ ដោយសារខឹងនិងជនរងគ្រោះជាប្រពន្ធបានជេប្រមាថមាក់ងាយមកលើខ្លួននៅ ពេលខ្លួនហៅជនរងគ្រោះជាប្តីមកស៊ីផឹកម្តងៗ ហេតុនេះកកើតមានគំនុំក្នុងចិត្តចាំសម្លាប់ ពេលដែលឱកាសលុះដល់ថ្ងៃកើតហេតុ ក៏មានឱកាសដោយពេលដើរទៅស្រែពេលយប់ប្តីដើរទៅមុខមុនឆ្ងាយពីប្រពន្ធនៅក្រោយខ្លួនក៏ស្ទាក់វាយប្រពន្ធហើយពេលនោះជនរងគ្រោះបានស្រែកបន្ទាប់មកប្តីមកជួយខ្លួនក៏បន្តសម្លាប់ទាំងពីរនាក់តែម្តងទៅ។

សូមបញ្ជាក់ថាអំពើឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងលិច ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ចម្ងាយ៨៥០ម៉ែត្រ ខាងលិចផ្ទះជនរងគ្រោះ។ មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩យប់ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ទាំង២នាក់ នៅនឹងវាលស្រែតែម្ដង លុះព្រឹកឡើងទើបប្រជាពលរដ្ឋ ប្រទះឃើញស្លាប់បាត់ទៅហើយ ចោលកូនម្នាក់ និងចៅម្នាក់។ ជនរងគ្រោះទាំង២នាក់ ប្រពន្ធឈ្មោះ កាក់ ប៊ុនថាន អាយុ៤៨ ឆ្នាំ រងរបួស៣កន្លែង (ស្នាមរបួសភ្នែកខាងស្ដាំ ជម្រៅបុកចូលជ្រៅទៅក្នុងសាច់, របួសភ្នែកខាងឆ្វេង ជម្រៅជ្រៅ ទៅក្នុងសាច់, ស្នាមបែកដាច់បបូរមាត់ទាំង លើទាំងក្រោម) ប្ដីឈ្មោះ មាន យ៉ន អាយុ៤៣ឆ្នាំ រងរបួស៤កន្លែង (ស្នាមរបួសក្រោមប្រឡង់ ភ្នែកឆ្វេង មុតជ្រៅចូលក្នុងសាច់, ស្នាមរបួសដាច់ ត្រចៀកឆ្វេង, របួសក្នុងប្រឡង់ភ្នែកខាងស្ដាំចូលជ្រៅ, របួសចំក្រចៀកស្ដាំ)។

ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ហើយជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងចាត់ការតាមនិតិវិធីច្បាប់ ៕

ចាប់ខ្លួនឃាតក

ចាប់ខ្លួនឃាតក

ចាប់ខ្លួនឃាតក

ចាប់ខ្លួនឃាតក

ចាប់ខ្លួនឃាតក

មតិយោបល់