បន្ទាយមានជ័យៈ បើតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរចំនួន១១នាក់ ដែលត្រូវសមត្ថកិច្ចថៃធ្វើការចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៦ ពីបទលក់ដូរអាណាធិបតេយ្យតាមផ្លូវទេសចរណ៍ ខណៈពេលពួកគាត់ចូលទៅលក់ កណ្តូប ចង្រឹត ម្ជូរស្វាយម្កាក់តាមដងផ្លូវចូលទៅផ្សាររ៉ុងគ្លឿ ។
រហូតមកទល់នឹងវេលាម៉ោង ៤ រសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ សមត្ថកិច្ចថៃបានធ្វើការដោះលែងពួកគាត់ទាំង១១នាក់ នេះវិញ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីសំណាក់សមត្ថកិច្ចកម្ពុជាប្រចាំក្រុងប៉ោយប៉ែត ដែលបានស្នើឲ្យមានការដោះលែង ដោយមិនចាំបាច់បង់ប្រាក់ពិន័យ នោះឡើយ ៕
មតិយោបល់