ព័ត៌មានជាតិ

បង្ក្រាបទីតាំងបាញ់អាប៉ោង បៀ មួយកន្លែង ឃាត់ខ្លួនមនុស្ស៩នាក់

ភ្នំពេញៈ មនុស្ស៩នាក់ មេអាប៉ោង១ បៀ៤ហ៊ូ ថវិកាមួយចំនួន និងម៉ូតូធំ២គ្រឿង ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌរួមទាំងកម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារខណ្ឌ បានចុះបង្ក្រាប កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះឈើមួយកន្លែង ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង បានប្រាប់ថា ចំពោះអ្នកញៀនល្បែងខាងលើនេះ គឺមិនមានការដោះលែង ឬក៏សម្របសម្រួលណាមួយឡើយ ហើយលោកនឹងបញ្ជូនអ្នកទាំងនោះទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ លោកបានបញ្ជាក់ទៀតថា នៅក្នុងមូលដ្ឋានរបស់លោក លោកនឹងរឹតបណ្តឹងចាត់ការឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំង៩នាក់ កំពុងសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

photo_2016-09-14_11-47-10photo_2016-09-14_11-47-06photo_2016-09-14_11-47-08

មតិយោបល់