ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនជនជាតិចិនចំនួន៦៩នាក់ ស្រី១១នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធឺណេត

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អាជ្ញាធរដែនដី ដឹកនាំដោយ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានចុះត្រួតពិនិត្យចំនួន ២គោលដៅ (មាន៧ទីតាំង) និងធ្វើឃាត់ខ្លួនជនជាតិចិនសរុប បានចំនួន ៦៩នាក់ ស្រី ១១នាក់ ក្នុងនោះ
១-គោលដៅរាជធានីភ្នំពេញ ចំនួន៦ទីតាំង ធ្វើការឃាត់ខ្លួនជនជាតិចិនបានចំនួន ៤៩នាក់ ស្រី៩នាក់
២-គោលដៅខេត្តកណ្តល ចំនួន១ទីតាំង ធ្វើការឃាត់ខ្លួនជនជាតិចិនបានចំនួន ២០នាក់ ស្រី២នាក់ និងធ្វើការដកហូត សម្ភារៈ ជាវត្ថុតាង ប្រព្រឹត្តល្មើសមួយចំនួនធំ៕

មតិយោបល់