ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីពីម៉ូទ័របូមទឹកក្នុងអូរ ឆក់បុរសម្នាក់ស្លាប់នៅនឹងកន្លែង

ពោធិ៍សាត់: ឆ្លងចរន្តអគ្គិសនីពីដុំម៉ូទ័រប៉ូមទឹកក្នុងអូរ បណ្តាលឲ្យឆក់ស្លាប់ បុរសម្នាក់ស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង ១១និង ៥០នាទី ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចអូរសាបមាត់លើ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើនេះ មានឈ្មោះ ភឹម សុខឃឿន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅអចិន្ត្រៃយ៍ក្នុងភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានប្រពន្ធឈ្មោះ ពុំ កេសី អាយុ៣២ ឆ្នាំ ។

មុនពេលកើតគេបានឃើញ ជនរងគ្រោះបានយកដុំម៉ូទ័រ រាយខ្សែមកដាក់សម្រាប់បូមទឹកពីក្នុងអូរ ខណ:ពេលនោះស្រាប់តែឆ្លងចរន្តអគ្គិសនី ពីដុំម៉ូទ័រ ឆក់ជនរងគ្រោះបណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនឹងនគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យចុះមកធ្វើការពិនិត្យ​សាកសពដល់កន្លែង​កើតហេតុ និងបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកភ្នំក្រវ៉ាញ ៕

ឆក់ខ្សែរភ្លើង

ឆក់ខ្សែរភ្លើង

ឆក់ខ្សែរភ្លើង

ឆក់ខ្សែរភ្លើង

ឆក់ខ្សែរភ្លើង

មតិយោបល់