សៀមរាបៈ ប្រធាន អនុប្រធានលេខាធិការដ្ឋាន សាលាដំបូងខេត្តសៀមរាបត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនៅព្រឹកថ្ងៃទី២១កក្កដានេះ ក្នុងសាលប្រជុំសាលាដំបូងខេត្តសៀមរាប។
ការប្រកាសចូលកាន់តំណែងក្រោមវត្តមានលោក កើត រិទ្ធ រដ្ឋលេខាធិការ ជាតំណាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបនេះ គឺ មានមន្ត្រី៥រូប ក្នុងនោះមានប្រធានមួយរូប និងអនុប្រធាន៤រូប
មានលោក យិន ស្រាង ជាប្រធាន និងអនុប្រធាន៤រូបទៀតមានលោក អ៊ុច សីហា, លោក ហេង វង្សវុទ្ធី, លោក សេង គឹមលាន, លោក បែន ពេរ។
មតិយោបល់