ព័ត៌មានជាតិ

នគរបាលក្រុងបាវិត ចាប់ខ្លួនមនុស្ស៤នាក់ដកហូតបានថ្នាំញៀន១កញ្ចប់ធំ

ស្វាយរៀង: ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិត ធ្វើការចាប់ឃាត់ខ្លួន ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់ធំ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចបន្ទប់ជួលលេខ២០៧ ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបាន ទី១មានឈ្មោះ អ៊ូ ដានី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខរោងចក្រ អេអិនជេ ស្នាក់នៅ​ក្នុងភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ជនសង្ស័យទី២ឈ្មោះ បឿន សារ៉េន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ​កម្មករសំណង់ស្នាក់នៅក្នុងភូមិ​ស្វាយ​ប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ទី៣ឈ្មោះ ចាន់ សាវ៉ែន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយប៉ោ ឃុំត្រពាំង​ស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។ និងជនសង្ស័យទី៤ឈ្មោះ ផូ ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ(ជីវីន) ស្នាក់នៅក្នុងភូមិបឹងងោល ឃុំទឹក​ល្អក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន ១កញ្ចប់ធំ ។

មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ច បានទទួលព៌តមានពីបណ្តាញផ្តល់ព័ត៌មានថា នៅផ្ទះជួលខាងលើ ករណីប្រើប្រាស់គ្រឿង​ញៀនខុសច្បាប់។ ក្រោយពីទទួលព័ត៌មាននេះរួចមក កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានចុះទៅបង្ក្រាបដល់កន្លែងកើតហេតុ ជាក់ស្តែងធ្វើការឃាត់ខ្លួនបាន​ជន​សង្ស័យចំនួន៤នាក់ ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់ធំផងដែរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែនលទ្ធផលនៃការធ្វើតេះទឹកនោម(វិជ្ជមាន)។ចំណែកថ្នាំញៀន ១កញ្ចប់ធំ​ដែលសមត្ថកិច្ចដកហូតបាន ជាថ្នាំញៀនរបស់ជនសង្ស័យឈ្មោះ អ៊ូ ដានី ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កសាង​សំណុំរឿងបញ្ជូន​ខ្លួនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់